CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរខេត្តជួបសម្តែងការគួរសមជាមួយអគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប

  • ដោយ: VAN DETH
  • | December 24, 2021
  • | 7:05 am
អាជ្ញាធរខេត្តជួបសម្តែងការគួរសមជាមួយអគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិ បាលខេត្តសៀមរាប បានធ្វើការជួបសម្តែងការគួរសមជាមួយឯកឧត្តម Park Sungjin អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និង សហការី ដោយបាននាំមកនូវ ឧបករណ៍ធ្វើតេស្តរហ័ស ចំនួន១០០តេស្ត និង នំថេប ចំនួន ១៥០នំ ជូនដល់មន្ត្រីសាលាខេត្តសៀមរាបផងដែរ ។


ក្នុងកិច្ចសំណេះសំណាល ពិភាក្សានោះឯកឧត្តម Park Sungjin អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ថា ដើមី្បធ្វើការអបអរសាទរនូវបុណ្យគ្រឺះស្នាក់ និង ឆ្លងឆ្នាំសកលខាងមុខនេះ អគ្គកុង ស៊ុង អញ្ជើញមកធ្វើការជូនពរ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ក្នុងឆ្នាំថ្មីឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន និង សូមឲ្យទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនៃជម្ងឺកូវិដ១៩ និង ជម្ងឺឆ្លងផ្សេងៗ ព្រម ទាំងទទួលបានជោគជ័យលើការបើកដំណើរការឡើងវិញក្នុងវិស័យទេសចរណ៍ ក្នុងបរិបទកូវិដ១៩នេះ ។ ក្នុងនោះដែរ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង អាជ្ញាធរ ខេត្ត ដែលមានទឹកចិត្តមនុស្សធម៌ ក្នុងការជម្រុញដល់ប្រជាពលរដ្ឋកម្ពុជា និង ជនបរទេស សំខាន់ប្រជាពលរដ្ឋកូរ៉េ រស់នៅក្នុងខេត្តសៀមរាប ទទួលបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ ដោយមិនប្រកាន់ពូជសាសន៍នោះឡើយ ។ ក្នុង នោះដែរឯកឧត្តមក៏បានបញ្ជាក់ថា ដោយបញ្ហាវិបត្តិនៃជម្ងឺកូវិដ១៩ បានធ្វើឲ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីជាមួយខេត្តសៀមរាប បានដាក់ទំនាក់ទំនង និង ការផ្លាស់ប្តូរប្រតិភូគ្នាផងដែរ ។ នៅពេលនេះស្ថានភាពនៃជម្ងឺកូវិដ មានការធូរស្រាលក៏ពិតមែន តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយចំពោះកិច្ចទំនាក់ទំនងរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ក៏ត្រូវតែធ្វើការជម្រុញ ពង្រឹងឡើងវិញ សំដៅក្នុងផលប្រយោជន៍រួមនៃប្រជាពលរដ្ឋប្រទេសទាំងពីរ ។

 

ក្នុងកិច្ចសំណេះសំណាលនោះក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តលោកជំទាវ យូ សុភា ក៏បានធ្វើការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសកូរ៉េ ក៏ដូចខេត្ត ក្រុងសម្ព័ន្ធមេត្រី នាពេលកន្លងម តែជួយឧបត្ថម្ភនូវ ឧបករណ៍ សម្ភារៈដល់ខេត្តសៀមរាប ។ ម៉្យាងទៀតខេត្តសៀមរាបក៏ទទួលបានគម្រោងផ្លូវវាងក្រុងទី៣ ដែលជាគម្រោង របស់ (ចយកា) ក្នុងការកាត់បន្ថយការកកស្ទះរថយន្តធំៗ នៅក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ។ លោកជំទាវក៏បានសំណូមពរ ដល់ឯកឧត្តមអគ្គកុងស៊ុល ក្រោយពីវិបត្តិកូវិដ១៩នេះ សូមឲ្យធ្វើការជម្រុញ ពង្រឹងនូវចំណងសម្ព័ន្ធមេត្រីភាពខេត្ត ក្រុងនៃសាធារណរដ្ឋកូរ៉េ សំខាន់បន្តពង្រឹងពង្រីកនូវភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ។ លោកជំទាវក៏បានជម្រាបជូនដល់ប្រតិភូផងដែរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់បិទព្រឹត្តិការណ៍ ២០កុម្ភះ២០២១ កាលពីថ្ងៃទី២០ ធ្នូនេះ និង ការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញ ចូលមកធ្វើទេសចរនៅកម្ពុជា ។ ចំពោះការបើកឡើងវិញ នេះ ក៏ត្រូវអនុវត្តទៅតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា(SOP)គឺជាកិច្ចការអាទិភាពបំផុតសម្រាប់ដំណើរការទេសចរណ៍ ក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ ៣កុំ ៣ការពារផងដែរ ។ លោកជំទាវក៏បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩នេះ រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត មិនបានរើសអើងពូជសាសន៍ ពណ៌សម្បុល និង និន្នាការណ៍នយោបាយណាមួយឡើយ គឺចាក់ជូនទាំងអស់ ។ កត្តាសំខាន់នោះ អាជ្ញាធរខេត្តបាន រៀបចំកម្មវិធីជាក់ល័ក្ខ ក្នុងការចាក់វ៉ាក់សាំងនេះ ហើយក្នុងចំណោមជនជាតិបរទេស ក៏មានប្រជាពលរដ្ឋកូរ៉េ បានមកទទួលចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាផងដែរ ។ លោកជំទាវក៏បានបញ្ជាក់ដល់ប្រតិភូ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាន នៅក្នុងខែ មករា ឆ្នាំ២០២២ខាងមុខនេះ នឹងធ្វើការចាក់វ៉ាក់សាំងជូនបងប្អូន និងជមបរទេស នូវដូសទី៣ (ជាដូសជម្រុញ ) ផងដែរ ៕

ប៊ុនរិទ្ធី!!

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សហរដ្ឋអាមេរិកអនុញ្ញាតប្រតិបត្តិការមួយចំនួនជាមួយក្រុមតាលីបង់ ដើម្បីរក្សាលំហូរជំនួយចូលអាហ្វហ្គានីស្ថាន

សហរដ្ឋអាមេរិកអនុញ្ញាតប្រតិបត្តិការមួយចំនួនជាមួយក្រុមតាលីបង់ ដើម្បីរក្សាលំហូរជំនួយចូលអាហ្វហ្គានីស្ថាន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021