អន្តរជាតិ៖ក្រសួងសុខាភិបាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបាននិយាយថាចំនួនអ្នកឆ្លង COVID-19នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៥២៩,៦១៣នាក់បន្ទាប់ពីពួកគេបានរកឃើញករណីឆ្លង COVID-19ថ្មីចំនួន១១០ករណីបន្ថែមទៀត។
ក្រសួងបាននិយាយថា ដោយមានអ្នកស្លាប់ថ្មី៣នាក់បន្ថែមទៀតនោះ បាននាំអោយចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១៩,២៥៤នាក់កាលពីថ្ងៃអាទិត្យ។
ទន្ទឹមគ្នានេះមីយ៉ានម៉ាមានអ្នកជាសះស្បើយពេញលេញពីជំងឺរាតត្បាតសកលចំនួន ៥០៧,២១០ នាក់ហើយមនុស្សប្រមាណជាង ៥.៩៨លាននាក់ត្រូវបានធ្វើតេស្តរក COVID-19។
ទិន្នន័យរបស់ក្រសួងបានបង្ហាញថាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១៤.៦លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ហើយមនុស្សប្រមាណជាង ៥.៧៧លាននាក់បានទទួលការចាក់វ៉ាក់សាំង១ដូសដំបូងគិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុន។
សូមរំលឹកថាប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីវិជ្ជមាន COVID-19 ដំបូងរបស់ខ្លួននៅថ្ងៃទី ២៣ខែមីនាឆ្នាំ២០២០៕