CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

ប្រធានាធិបតីវេណេហ្ស៊ុយអេឡានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ឆាប់ៗនេះ

  • ដោយ: TV9Cambodia
  • | December 27, 2021
  • | 10:08 am
ប្រធានាធិបតីវេណេហ្ស៊ុយអេឡានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ឆាប់ៗនេះ

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចកិច្ចព្រមព្រៀងថ្មីស្តីពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសមជ្ឈិមបូព៌ា ដែលបានក្លាយជាសម្ព័ន្ធមិត្តកំពូលរបស់វេណេហ្ស៊ុយអេឡា ក្នុងការជំរុញទិន្នផលប្រេងចំពេលមានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់បានពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរចាប់តាំងពីឆ្នាំមុន។

រដ្ឋាភិបាលរបស់លោក Maduro បានទទួលឧបករណ៍សំខាន់ៗសម្រាប់ឧស្សាហកម្មប្រេងរបស់ខ្លួនពីប្រទេសអ៊ីរ៉ង់ ដែលជាថ្នូរនឹងការទទួលបានប្រេងឆៅ និងធនធានចម្បងផ្សេងទៀតពីប្រទេសនៅតំបន់អាមេរិកខាងត្បូង។ អ៊ីរ៉ង់គឺជាដៃគូដ៏សំខាន់លើផ្នែកផលិតកម្ម​ប្រេងរបស់វេណេហ្ស៊ុយអេឡា​ក្នុង​ឆ្នាំ​២០២១។

លោក Maduro បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយព័ត៌មានផ្កាយរណប Al Mayadeen ជាភាសាអេស្ប៉ាញថា៖ “ខ្ញុំនឹងទៅទីក្រុងតេអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ សម្រាប់ដំណើរទស្សនកិច្ចដែលលោកប្រធានាធិបតី Ebrahim Raisi បានអញ្ជើញខ្ញុំ ដូច្នេះយើងជួបផ្ទាល់ ដើម្បីធ្វើការសន្ទនា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី … និងបង្កើនល្បឿនដំណើរការនៃកិច្ចសហប្រតិបត្តិការ”។

លោក Maduro បានបន្ដថា លោកបានសន្ទនាតាមទូរស័ព្ទចំនួនពីរលើកជាមួយប្រធានាធិបតីអ៊ីរ៉ង់ ដោយបន្ថែមថាប្រមុខដឹកនាំទាំងពីរប្រទេសបានយល់ព្រមធ្វើការលើផែនការថ្មី ប៉ុន្ដែមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ លោក​ក៏​មិន​បាន​ផ្តល់​កាលបរិច្ឆេទ​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ។

លោក Maduro បានបន្ថែមថា នៅឆ្នាំ២០២២ វេណេហ្ស៊ុយអេឡាក៏នឹងសម្លឹងរកវិធីបង្កើតកិច្ចសហប្រតិបត្តិការឡើងវិញជាមួយបណ្តាប្រទេសអារ៉ាប់ ដោយនិយាយថា៖ “ក្នុងពិភពអារ៉ាប់ ពួកគេស្រឡាញ់យើង ខ្ញុំដឹងថារដ្ឋាភិបាល និងប្រជាជនអារ៉ាប់ស្រឡាញ់ប្រទេសវេណេហ្ស៊ុយអេឡា”។

គួរបញ្ជាក់ផងដែរថា ការរឹតបន្តឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៩ បានប៉ះពាល់ដល់សមត្ថភាពរបស់វេណេហ្ស៊ុយអេឡាក្នុងការលក់ប្រេងឆៅ និងនាំចូលប្រេងឥន្ធនៈ ដែលបានធ្វើឱ្យកង្វះខាតប្រេងសាំងនៅទូទាំងប្រទេសកាន់តែធ្ងន់ធ្ងរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
ប្រមុខការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅខែមករាខាងមុខនេះ

ប្រមុខការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅខែមករាខាងមុខនេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021