CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

ការគាំទ្រនាយករដ្ឋមន្ត្រីជប៉ុនកើនឡើង ខណៈអ្នកបោះឆ្នោតស្វាគមន៍វិធានការកូវីដ

  • ដោយ: TV9Cambodia
  • | December 27, 2021
  • | 10:07 am
ការគាំទ្រនាយករដ្ឋមន្ត្រីជប៉ុនកើនឡើង ខណៈអ្នកបោះឆ្នោតស្វាគមន៍វិធានការកូវីដ

សារព័ត៌មានក្នុងស្រុក Nikkei business daily បានចេញផ្សាយកាលពីថ្ងៃចន្ទថា ជិតពីរភាគបីនៃអ្នកបោះឆ្នោតជប៉ុនគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ដោយសាធារណជនស្វាគមន៍ ចំពោះវិធានការប្រឆាំងនឹងមេរោគកូវីដ-១៩របស់លោក រួមទាំងការបិទព្រំដែនបណ្តោះអាសន្នចំពោះអ្នកដំណើរមកពីបរទេស។

កាសែតនេះបាននិយាយថា ការគាំទ្រសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Kishida បានកើនឡើងដល់ ៦៥% ដែលជាការកើនឡើង ៤ ភាគរយបើធៀបនឹងការស្ទង់មតិមុន កាលពីមួយខែកន្លងទៅ។

នៅក្នុងការស្ទង់មតិចុងក្រោយបង្អស់ដែលបានធ្វើឡើងពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ៦១% នៃអ្នកដែលបានស្ទង់មតិបានវាយតម្លៃជាវិជ្ជមាននូវជំហានប្រឆាំងមេរោគរបស់លោក Kishida ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីកាសែត Nikkei បានចាប់ផ្តើមសួរមតិរបស់សាធារណជនលើការឆ្លើយតបនឹងមេរោគឆ្លងរបស់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ២០២០។

ចំពេលមានការលេចចេញជាសកលនៃវ៉ារ្យ៉ង់អូមីក្រុង ដែលមានអត្រាចម្លងខ្ពស់ លោក Kishida កាលពីចុងខែវិច្ឆិកាបានប្រកាសថា ប្រទេសជប៉ុនកំពុងរារាំងមិនឱ្យជនបរទេសចូលប្រហែលមួយខែ។ កាល​ពី​សប្តាហ៍​មុន លោក​បាន​បន្ដ​វិធានការ​នេះ​រហូតដល់​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី។

លោក Kishida បានចូលកាន់តំណែងក្នុងខែតុលា ដោយជំនួសលោក Yoshihide Suga ដែលបានកាន់តំណែងមួយឆ្នាំ ប៉ុន្ដែប្រជាប្រិយភាពរបស់លោកអតីតនាយករដ្ឋមន្ត្រីបានធ្លាក់ចុះ នៅពេលប្រទេសជប៉ុនមានការកើនឡើងករណីឆ្លងមេរោគកូវីដ-១៩។

ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​​ថ្មីប្រចាំថ្ងៃជាច្រើនរយនាក់ង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ជាង ២ម៉ឺននាក់នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​ខែ​សីហា៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប្រធានាធិបតីវេណេហ្ស៊ុយអេឡានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ឆាប់ៗនេះ

ប្រធានាធិបតីវេណេហ្ស៊ុយអេឡានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ឆាប់ៗនេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021