CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

ប្រមុខការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅខែមករាខាងមុខនេះ

  • ដោយ: Manith
  • | December 28, 2021
  • | 7:28 am
ប្រមុខការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅខែមករាខាងមុខនេះ

អន្តរជាតិ៖ប្រភពបាននិយាយថាការរៀបចំកំពុងដំណើរការសម្រាប់ប្រមុខការពារជាតិជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាគ្នាស្ដីពីកូរ៉េខាងជើងនៅកោះហាវ៉ៃនាពាក់កណ្តាលខែមករាខាងមុខនេះ។

កិច្ចប្រជុំនេះនឹងចូលរួមដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook ។

មន្រ្តីជាន់ខ្ពស់ទាំងបីរូបខាងលើត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីរបៀបដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងធ្វើឱ្យប្រទេសនេះបញ្ឈប់ការបាញ់សាកល្បងមីស៊ីលផ្លោងដែលបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

តែយ៉ាងណាក៏ដោយ,ប្រភពបាននិយាយថាពួកគេនៅមិនទាន់សម្រេចនៅឡើយទេថាតើការពិភាក្សានោះនឹងត្រូវធ្វើឡើងដោយផ្ទាល់ឬតាមប្រព័ន្ធអ៊ីធើណែត ចំពេលមានការរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង។

ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំរបស់ប្រមុខការបរទេស និងការពារជាតិរបស់ពួកគេនៅថ្ងៃទី៧ខែមករានៅទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែឥឡូវនេះពួកគេត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរពីការពិភាក្សាទម្រង់”ពីរបូកពីរ”ទៅជាកិច្ចប្រជុំតាមអនឡាញវិញដោយសារតែការគំរាមកំហែងរបស់អូមីក្រុង។

សូមរំលឹកដែរថាលោកAustinនិងលោក Suh បានជួបគ្នានៅដើមខែនេះក្នុងទីក្រុងសេអ៊ូលដើម្បីពិភាក្សាអំពីការឆ្លើយតបដែលអាចធ្វើទៅបានចំពោះកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង។អ្នកទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីក្នុងចំណោមកូរ៉េខាងត្បូង អាមេរិក និងជប៉ុននៅតែសំខាន់ចំពោះស្ថិរភាពក្នុងតំបន់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រដ្ឋមន្ត្រីការបទេសស៊ីរីថាអាមេរិក​លួច​ធនធាន​ ហើយដាក់​ទណ្ឌកម្ម​មិន​ស្រប​ច្បាប់មួយចំនួនប្រឆាំងប្រទេសស៊ីរី

រដ្ឋមន្ត្រីការបទេសស៊ីរីថាអាមេរិក​លួច​ធនធាន​ ហើយដាក់​ទណ្ឌកម្ម​មិន​ស្រប​ច្បាប់មួយចំនួនប្រឆាំងប្រទេសស៊ីរី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021