CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

មហាសេដ្ឋី Elon Musk រងការរិះគន់ ក្រោយផ្នែកអវកាសចិនប្ដឹងទៅUN

  • ដោយ: TV9Cambodia
  • | December 28, 2021
  • | 7:31 am
មហាសេដ្ឋី Elon Musk រងការរិះគន់ ក្រោយផ្នែកអវកាសចិនប្ដឹងទៅUN

មហាសេដ្ឋីសហរដ្ឋអាមេរិក លោក Elon Musk កំពុងប្រឈមមុខនឹងការរិះគន់លើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីប្រទេសចិនបានត្អូញត្អែរថា ស្ថានីយអវកាសរបស់ខ្លួនត្រូវបានបង្ខំឱ្យហោះជៀស ដើម្បីបង្ការការប៉ះទង្គិចជាមួយផ្កាយរណបដែលបានបង្ហោះដោយគម្រោងសេវាអ៊ីនធឺណិត Starlink របស់មហាសេដ្ឋីរូបនេះ។

ទីក្រុងប៉េកាំងបានអះអាងថា ស្ថានីយ៍អវកាសរបស់ប្រទេសចិនបានហោះយ៉ាងកៀកជាមួយផ្កាយរណបចំនួនពីររបស់ក្រុមហ៊ុន Starlink ។ ពាក្យបណ្តឹងរបស់ប្រទេសចិន ដែលដាក់នៅទីភ្នាក់ងារអវកាសរបស់អង្គការសហប្រជាជាតិ មិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។

Starlink គឺជាបណ្តាញអ៊ីនធឺណិតផ្កាយរណបដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី Musk ។ មហាសេដ្ឋីរូបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងប្រទេសចិន ទោះបីជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោកស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីនិយតករចិនក៏ដោយ។

ឯកសារដែលបានដាក់ដោយប្រទេសចិនក្នុងខែនេះទៅកាន់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការអវកាសខាងក្រៅបានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី១ ខែកក្កដា និងថ្ងៃទី២១ ខែតុលា។

ទីក្រុងប៉េកាំងបានឱ្យដឹងនៅក្នុងឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារនេះថា៖ “ឈរលើហេតុផលសុវត្ថិភាព ស្ថានីយ៍អវកាសចិនបានអនុវត្តការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នា”។

បន្ទាប់ពីពាក្យបណ្តឹងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោក Musk ក្រុមហ៊ុន Starlink របស់លោកនិងសហរដ្ឋអាមេរិកត្រូវបានរងការរិះគន់យ៉ាងចាស់ដៃនៅលើប្រព័ន្ធផ្សព្វផ្សាយ Weibo របស់ចិន។ អ្នកប្រើប្រាស់បណ្ដាញសង្គម្នាក់បានហៅផ្កាយរណបរបស់ក្រុមហ៊ុន Starlink ថាជា “គ្រាន់តែជាគំនរសំរាម”។

អ្នកវិទ្យាសាស្ត្របានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការប៉ះទង្គិចគ្នានៅក្នុងលំហ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលពិភពលោកចែករំលែកព័ត៌មានអំពីផ្កាយរណបប្រមាណ៣០,០០០ថាស និងកម្ទេចកម្ទីអវកាសផ្សេងទៀតដែលកំពុងធ្វើដំណើរជុំវិញផែនដី។

SpaceX បានបង្ហោះផ្កាយរណបជិត ១,៩០០ថាសរួចមកហើយ ដែលជាផ្នែកមួយនៃបណ្តាញ Starlink ហើយគ្រោងនឹងដាក់ពង្រាយរាប់ពាន់បន្ថែមទៀត៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

តុលាការអាហ្វ្រិកខាងត្បូងសម្រេចរារាំងការរុករកប្រេងរបស់ក្រុមហ៊ុន Shell

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021