CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាល ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

  • ដោយ: VAN DETH
  • | December 28, 2021
  • | 9:41 am
ពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាល ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំស្រុកជលគីរី រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ចុះស្រុកជលគីរី ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ថ្នាក់ដឹកនាំការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំនឲងមេឃុំក្នុងស្រុកជលគីរីចូលរួមផងដែរ។

លោក ខឹម ចាន់នឿន នាយករងរដ្ធបាលសាលាខេត្តបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៧៩អនក្រ.តត ស្តីពីការតែងតាំង លោក ដូវ គឹមស៊ីន ឋានន្តរស័ក្តិមន្រ្តី ថ្នាក់លេខ២ អោយកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកជលគីរី ជំនួស លោក ហៃ មនោរម្យ អតីតអភិបាលនៃគណៈអភិបាលស្រុកត្រូវបានផ្ទេរភារកិច្ចអោយមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីទទួលអនុក្រឹត្យនិងត្រារួចមក លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគីរី ទើប និង តែងតាំង
ថ្មីបានប្ដេជ្ញាចិត្ត តាមតួនាទីនិងភារកិច្ច គោរពរដ្ឋធម្មនុញ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព រក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អចូលរួមអនុវត្តន៍នូវគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈការប្រកាសតែងតាំងអភិបាលស្រុកជលគីរីនៅថ្ងៃនេះដើម្បីបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ឱ្យបានល្អប្រសើរ រួមសាមគ្គីឯកភាពផ្ទៃក្នុងសហការអោយបានជិតស្និតជាមួយក្រុមប្រឹក្សាស្រុក ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់ និង លើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ជាពិសេសយកចិត្តទុកដាក់បង្កើនមុខរបរនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកជលគីរី សង្ឃឹមថានឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវស្វែងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ស្រុកជលគីរី បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការ ការពារសុខសន្តិភាព ស្របតាមគោលនយោបាយបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។ រក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព សិក្សាបញ្ចៀសផលប៉ះពាល់បរិស្ថាន និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងអ្នកគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាៗដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ។

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រី ៥០នាក់បំរុងឆ្លងដែនចូលទឹកដីថៃខុសច្បាប់

ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រី ៥០នាក់បំរុងឆ្លងដែនចូលទឹកដីថៃខុសច្បាប់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021