ខេត្តបាត់ដំបងៈ សមត្ថកិច្ចចម្រុះឈរជើងតាមព្រំដែន នៅវេលាម៉ោង០៤និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់មួយករណីត្រង់ចំណុច ភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥០នាក់ ស្រី១៤នាក់ ក្មេង១៤នាក់ ស្រី០៧នាក់, ក្នុងនោះសមត្ថកិច្ចឃាត់ជនសង្ស័យជាអ្នកនាំផ្លូវចំនួន០២នាក់, អ្នកបើកបររថយន្ត០១នាក់
១-ឈ្មោះ កូ-សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (សង្ស័យជាអ្នកនាំផ្លូវ)
២-ឈ្មោះ អឹម-សុខមុល ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(ជាអ្នកបើកបររថយន្ត)
៣-ឈ្មោះ លៀង -ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (សង្ស័យជាអ្នកនាំផ្លូវបានរត់គេចខ្លួនបាត់)។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតវត្ដុតាងរួមមាន!
១-ម៉ូតូ០១គ្រឿង ម៉ាកHONDA ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-3978
២-រថយន្ដ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-0636 ចំណុះ ១១,៥ តោន ហើយក្រោពីឃាត់ខ្លួន បានធ្វើការសាកសួរចុះកំណត់ហេតុ និងអប់រំណែនាំរួចបានប្រគល់ប្រជាពលរដ្ឋទាំង៥០នាក់ ព្រមទាំងវត្ដុតាងទាំងអស់អោយទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចាត់ការបន្តតាមនីតិវិធី។