CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

តុលាការអាហ្វ្រិកខាងត្បូងសម្រេចរារាំងការរុករកប្រេងរបស់ក្រុមហ៊ុន Shell

  • ដោយ: TV9Cambodia
  • | December 29, 2021
  • | 6:22 am
តុលាការអាហ្វ្រិកខាងត្បូងសម្រេចរារាំងការរុករកប្រេងរបស់ក្រុមហ៊ុន Shell

តុលាការអាហ្រ្វិកខាងត្បូងបានសម្រេចផ្អាកការធ្វើតេស្តសម្រាប់ភាពធន់នឹងការរញ្ជួយដីរបស់ក្រុមហ៊ុនប្រេង Shell ក្នុងដំណើរការរុករកប្រេង និងឧស្ម័ននៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដោយរង់ចាំការសម្រេចចុងក្រោយ។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​សាទរដោយអ្នក​បរិស្ថាន​ ដែលកន្លងមកមានការព្រួយបារម្ភថា សម្លេងពីការធ្វើតេស្ដអាចប៉ះពាល់ដល់ជីវៈចម្រុះក្នុងបាតសមុទ្រ។ ក្រុមហ៊ុនប្រេង Shell បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការ ខណៈពេលដែលខ្លួនពិនិត្យលើការសម្រេចរបស់តុលាការ។

រដ្ឋមន្ត្រីថាមពលរបស់អាហ្វ្រិកខាងត្បូងលោក Gwede Mantashe បានថ្កោលទោសអ្នករិះគន់គម្រោងនេះ ដោយនិយាយថា ពួកគេចង់ដកហូតធនធានថាមពលរបស់អាហ្វ្រិក។

នៅក្នុងសេចក្តីសម្រេច ចៅក្រមតុលាការជាន់ខ្ពស់លោក Gerald Bloem បាននិយាយថា សិទ្ធិដែលផ្ដល់ជូនក្រុមហ៊ុន Shell ក្នុងការរុករកលើដែនទឹកនៅជិតតំបន់ Wild Coast ត្រូវបានពិនិត្យឃើញថា មានកំហុសយ៉ាងខ្លាំងក្នុងដំណើរការពិគ្រោះយោបល់។

ឆ្នេរសមុទ្រប្រវែង ២៥០ គីឡូម៉ែត្រក្នុងខេត្ត Eastern Cape ត្រូវបានគេស្គាល់ដោយសារសម្រស់ធម្មជាតិ និងជីវៈចម្រុះក្នុងបាតសមុទ្រ។ ក្រុមអ្នកធ្វើយុទ្ធនាការបានអះអាងថា ជីវៈចម្រុះជាច្រើន រួមទាំងត្រីបាឡែន ផ្សោត និងសត្វភេនឹងត្រូវបានរងផលប៉ះពាល់ ប្រសិនបើក្រុមហ៊ុនធ្វើតេស្តសម្រាប់ភាពធន់នឹងការរញ្ជួយដី។

អ្នកធ្វើយុទ្ធនាការមួយរូបបានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ និងបានថ្លែងថា៖ “ក្នុងនាមជាសហគមន៍ឆ្នេរ យើងបានពឹងផ្អែកលើសមុទ្រជាច្រើនសតវត្សមកហើយ ហើយយើងរីករាយដែលចៅក្រមបានទទួលស្គាល់ថា ការពឹងផ្អែកលើសមុទ្រដើម្បីចិញ្ចឹមជីវិតរបស់យើងមិនត្រូវបានលះបង់ ដើម្បីតែប្រាក់ចំណេញរយៈពេលខ្លី”៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
ចក្រភពអង់គ្លេសមើលឃើញការធ្វើដំណើរតាមអាកាសធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២១

ចក្រភពអង់គ្លេសមើលឃើញការធ្វើដំណើរតាមអាកាសធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២១

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021