CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បាក់រលំអណ្តូងរ៉ែមាសនៅភាគខាងត្បូងប្រទេសស៊ូដង់បណ្ដាលអោយមនុស្សយ៉ាងហោចណាស់៣៨នាក់បាត់បង់ជីវិត

  • ដោយ: VAN DETH
  • | December 29, 2021
  • | 7:32 am
បាក់រលំអណ្តូងរ៉ែមាសនៅភាគខាងត្បូងប្រទេសស៊ូដង់បណ្ដាលអោយមនុស្សយ៉ាងហោចណាស់៣៨នាក់បាត់បង់ជីវិត

ក្រុមហ៊ុនរបស់រដ្ឋាភិបាលស៊ូដង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់៣៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអណ្តូងរ៉ែមាសមួយបានបាក់រលំនៅក្នុងរដ្ឋ West Kordofan ភាគខាងត្បូងប្រទេសស៊ូដង់។អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sudanese Mineral Resources Company Limitedបានសំដែងការសោកស្ដាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចំពោះការស្លាប់របស់កម្មករអណ្តូងរ៉ែទាំង៣៨នាក់ ដែលបានស្លាប់ដោយសារការដួលរលំនៃអណ្តូងរ៉ែUmm Draisaya។


អណ្តូងរ៉ែមាសដែលបានដួលរលំនោះស្ថិតនៅក្បែរទីក្រុង El Nuhud ក្នុងរដ្ឋ West Kordofanចម្ងាយប្រហែល៥០០គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់។
ក្រុមហ៊ុនបាននិយាយថាអភិបាលរដ្ឋWest Kordofanនិងគណៈកម្មាធិការសន្តិសុខរបស់រដ្ឋបានចេញសេចក្តីសម្រេចអោយបិទអណ្តូងរ៉ែខាងលើនោះដោយលើកឡើងពីស្ថានភាពមិនសមស្របនៃការជីកយករ៉ែមុនពេលវាបានដួលរលំ។
ទោះជាយ៉ាងនេះក្តីក៏ក្រុមអ្នករុករករ៉ែនៅតែបន្តធ្វើការក្នុងអណ្តូងរ៉ែនោះដដែលទើបបានជាពួកគេជួបគ្រោះអកុសលយ៉ាងដូច្នេះ។


បច្ចុប្បន្នប្រទេសស៊ូដង់មានបុគ្គលិកប្រមាណជាង២លាននាក់កំពុងធ្វើការនៅក្នុងឧស្សាហកម្មរុករករ៉ែប្រពៃណីនៅទូទាំងប្រទេស។
យោងតាមស្ថិតិផ្លូវការ ការជីកយករ៉ែបែបប្រពៃណីបានរួមចំណែកប្រមាណ៧៥ភាគរយនៃផលិតកម្មមាសសរុបនៅក្នុងស្រុកដែលមានជាង៩៣តោនក្នុងមួយឆ្នាំ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ភាពតានតឹងនៅអ៊ុយក្រែន៖ មេដឹកនាំសហរដ្ឋអាមេរិកនិងរុស្ស៊ីនឹងពិភាក្សាតាមទូរស័ព្ទ

ភាពតានតឹងនៅអ៊ុយក្រែន៖ មេដឹកនាំសហរដ្ឋអាមេរិកនិងរុស្ស៊ីនឹងពិភាក្សាតាមទូរស័ព្ទ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021