CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

  • ដោយ: Manith
  • | December 30, 2021
  • | 8:34 am
មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្លាយជាមេទ័ពកំពូលប្រទេស បន្ទាប់ពីមរណភាពរបស់ឪពុកលោកគឺលោក គីម ជុងអ៊ីល។ចំពេលមានការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក លោក គីម បានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងជំរុញទៅមុខជាមួយនឹងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីល។ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលផ្លោងជាង៩០គ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

បើប្រៀបធៀបក្នុងរយៈពេល១៧ឆ្នាំនៃការកាន់អំណាចរបស់ឪពុកលោកគីមនោះមានតែកាំជ្រួច១៦ដើមប៉ុណ្ណោះដែលត្រូវបានបាញ់សាកល្បង។ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួនបួនលើក ហើយក្នុងឆ្នាំ ២០១៧បានអះអាងថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដែលអាចបំពាក់នៅលើក្បាលគ្រាប់ប្រភេទICBMទៀតផង។

យ៉ាងណាក៏ដោយ, ប្រទេសកូរ៉េខាងជើងបាននឹងកំពុងចរចាសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មដែលដាក់ប្រឆាំងនឹងខ្លួននិងការផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាដោយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ប៉ុន្តែកិច្ចពិភាក្សាទាំងនោះបានបង្ហាញពីវឌ្ឍនភាពតិចតួចប៉ុណ្ណោះ។នៅក្នុងសុន្ទរកថារបស់កាលពីខែតុលា លោក Kim បានសម្តែងការមិនទុកចិត្តរបស់លោកចំពោះទីក្រុងវ៉ាស៊ីនតោន ហើយបានបង្ហាញពីការត្រៀមខ្លួនដើម្បីបន្តការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីពង្រឹងសម្ថភាពការពារខ្លួន។

សូមជម្រាបថាខួបលើកទី១០ឆ្នាំនៃការកាន់អំណាចរបស់លោក Kim ធ្វើឡើងស្របគ្នានឹងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ។ កិច្ច​ប្រជុំ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​មាន​លោក​គីម​ចូល​រួមដឹកនាំ។

នៅពេលនេះពិភពលោកកំពុងរងចាំមើលថាតើលោក Kim នឹងលើកឡើងអំពីការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលដែរឬទេ៕

 

Share63Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
ភាពតានតឹងនៅអ៊ុយក្រែន៖ លោក ពូទីន ប្រាប់លោក បៃឌិន ថា ទណ្ឌកម្មថ្មីអាចធ្វើឲ្យទំនាក់ទំនងខ្ទេចខ្ទាំ

ភាពតានតឹងនៅអ៊ុយក្រែន៖ លោក ពូទីន ប្រាប់លោក បៃឌិន ថា ទណ្ឌកម្មថ្មីអាចធ្វើឲ្យទំនាក់ទំនងខ្ទេចខ្ទាំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021