CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

តុលាការរុស្ស៊ីសម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកំពូលរបស់ប្រទេស

  • ដោយ: TV9Cambodia
  • | December 30, 2021
  • | 8:25 am
តុលាការរុស្ស៊ីសម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកំពូលរបស់ប្រទេស

Police officers stand outside the Moscow City Court where a hearing over liquidation of Memorial's Human Rights Centre is ongoing, in Moscow on December 29, 2021. - Moscow court hears case against Memorial's Human Rights Centre, after Russia's Supreme Court outlawed Memorial International on December 28, 2021. (Photo by Alexander NEMENOV / AFP) (Photo by ALEXANDER NEMENOV/AFP via Getty Images)

ក្រុម​អ្នក​គាំទ្រ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៃ​ការចងចាំ (Memorial Human Rights Center) របស់​រុស្ស៊ី​បាននាំគ្នាស្រែកតវ៉ានៅខាងក្រៅបរិវេណតុលាការនៅពេលដែលមជ្ឈមណ្ឌលនេះត្រូវបានតុលាការសម្រេចឱ្យបិទទ្វារនៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។ ការ​សម្រេច​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​អង្គការការចងចាំអន្ដរជាតិ (Memorial International) ដែល​ជា​ក្រុម​សិទ្ធិ​មនុស្ស​ចាស់​បំផុត​របស់​រុស្ស៊ី ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ផង​ដែរ។

ការបង្ក្រាប​តាមផ្លូវច្បាប់បានកើតឡើងរយៈពេលមួយឆ្នាំមកហើយលើអ្នករិះគន់វិមានក្រឹមឡាំង ដែលពុំធ្លាប់កើតមានក្រោយសម័យសូវៀត។

អ្នកស្រី Anna Dobrovolskaya នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនេះ បាននិយាយថា សកម្មភាពនេះនឹងជះឥទ្ធិពលត្រជាក់ដល់សកម្មជនសិទ្ធិមនុស្សផ្សេងទៀត។

លោកស្រីបានថ្លែងថា៖ “មនុស្សជាច្រើនមើលឃើញថា អង្គការ Memorial ជានិមិត្តរូប និងជាតួអង្គឈានមុខគេ ដែលនិយាយឱ្យចំទៅ គឺទាំង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៃ​ការចងចាំនិងអង្គការការចងចាំអន្ដរជាតិ។ មនុស្សជាច្រើនមានការខកចិត្តចំពោះព្រឹត្តិការណ៍ទាំងនេះ។ មនុស្សជាច្រើនសរសេរថា យុគសម័យងងឹតនឹងមកដល់”។

មជ្ឈមណ្ឌលសិទ្ធិមនុស្សបានរក្សាទុកបញ្ជីឈ្មោះបុគ្គលដែលខ្លួនចាត់ថ្នាក់ជាអ្នកទោសនយោបាយ រួមទាំងអ្នករិះគន់វិមានក្រឹមឡាំង លោក Alexei Navalny ក៏ដូចជាសាក្សីព្រះយេហូវ៉ា និងជនមូស្លីមដែលត្រូវបានកាត់ទោសពីបទភេរវកម្ម។

រដ្ឋអាជ្ញា​បាន​និយាយ​ថា ការងារ​របស់​មជ្ឈមណ្ឌល​នេះ​មានផ្ដល់​ភាពត្រឹមត្រូវ​ចំពោះ​អំពើ​ភេរវកម្ម និង​ភាពជ្រុលនិយម។ ក្រុមអ្នករិះគន់និយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងបង្វែរពេលវេលាទៅរកសម័យសូវៀត ដែលជាសម័យកាលកំទេចចោលរាល់អ្វីដែលមិនពេញចិត្ត។

វិមានក្រឹមឡាំងមិនមានការអត្ថាធិប្បាយភ្លាមៗជុំវិញករណីនេះឡើយ ហើយបានបញ្ជាក់ថា ខ្លួនមិនជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់តុលាការ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021