កំពង់ធំ ៖ លោកងួន រតនៈ ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា ទីណាមានប្រជាពលរដ្ឋខ្វះខាត់ ទុក្ខព្រួយតែមានវត្តមានកាកក្រហមកម្ពុជា ។ កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ត្រូវបន្តអនុវត្តការងារមនុស្សធម៌ដោយគ្មានការនឿយហត់ឡើយ ក្នុងការជួយសង្គ្រោះជូនពលរដ្ឋអោយបានគ្រប់មជ្ឈដ្ឋាន គ្រប់ពេលវេលា ។ការថ្លែងនេះនាឱកាសន្តិបាទបុកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។
លោកងួន រតនៈ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សមិទ្ធផលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសម្រេចបានការអនុវត្តផែនការសកម្មភាព តាមទស្សនៈវិស័យ បេសកកម្ម សសរស្ដម្ភ គុណ តម្លៃ និងទិសយុទ្ធសាស្ត្រ វិស័យស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជា ជាមូលដ្ឋាន ។
លោកងួន រតនៈ ថ្លែងបន្តថា សមិទ្ធផល និងជោគជ័យ ដែលសម្រេចបានជាច្រើនតាមរយៈសកម្មភាពចម្រុះវិស័យអាទិភាពទាំងនេះ គឺដោយសារ វីរៈគំរូដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលបង្ហាញ នូវការគាំទ្រយ៉ាងមុតមាំទាំងផ្លូវកាយ ផ្លូវចិត្ត ចំពោះកាកបាទក្រហមកម្ពុជា និងពិតជាមិនអាចកាត់ផ្តាច់បានពីភាពដឹកនាំ ប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងមានប្រសិទ្ធភាពជាប់ជាប្រចាំពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលនាំមកនូវភាពកក់ក្ដៅ ព្រមជាមួយការដឹកនាំដ៏ស្មោះស្ម័គ្រ របស់ ប្រធាន អនុប្រធាន សមាជិក សមាជិកា និងគណៈកិត្តិយស នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ កម្មាធិការសាខា អនុសាខា ក្រុង/ ស្រុកក្នុងការតម្រង់ទិសការអនុវត្តការងារដោយមិនគិតការ នឿយហត់ លើកទឹកចិត្ត ជម្រុញក្រុមប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្ត និងដៃគូ រួមជាមួយគ្រប់កម្លាំងចលករ មនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះ ពិសេសយើងទប់ស្កាត់បានមេរោគរាតត្បាតជាសកលជំងឺកូវីដ ១៩ និងគ្រោះទឹកជំនន់ដោយទឹកភ្លៀងទទួលបានលទ្ធផលល្អគួរជាទីមោទន និងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះដែរ លោកជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអោយដឹងថា
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រ បានដាក់ចុះជាបន្តបន្ទាប់ ដើម្បីបុព្វហេតុ បេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និងជនងាយរងគ្រោះដែលបង្កឡើងដោយគ្រោះមហន្ត រាយ និងដើម្បីចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយអាជ្ញាធរ ខេត្តកំពង់ធំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕