កីឡា៖ក្លិប Paris Saint-Germain នៃលីគកំពូលបារាំងបានប្រកាសកាលពីថ្ងៃអាទិត្យថា តារាឆ្នើម Lionel Messi និងសមាជិកបីនាក់ផ្សេងទៀតបានធ្វើតេស្តវិជ្ជមានចំពោះមេរោគឆ្លងកូវីដ-១៩។ក្លិបមិនបានធ្វើអត្ថាធិប្បាយអ្វីពីស្ថានភាពសុខភាពរបស់ពួកគេនោះទេ ប៉ុន្តែបាននិយាយថាពួកគេកំពុងដាក់អោយស្នាក់នៅដាច់ដោយឡែក។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនរាយការណ៍ថា Messi បានត្រលប់មកផ្ទះវិញនៅប្រទេសអាហ្សង់ទីនក្នុងវិស្សមកាលនៅពេលដែលគាត់ធ្វើតេស្តវិជ្ជមាន។ ពួកគេនិយាយថាវាមិនប្រាកដថា ពេលណាដែលតារាឆ្នើមខាងលើនឹងអាចត្រឡប់ទៅប្រទេសបារាំងវិញ ឬក៏ជួយក្រុមជម្រើសជាតិនោះទេ។
គូសបញ្ជាក់ថាចំនួនករណីឆ្លងមេរោគកូវីដ-១៩បាននិងកំពុងកើនឡើងខ្លាំងក្នុងប្រទេសអាហ្សង់ទីនចាប់តាំងពីពាក់កណ្តាលខែធ្នូមក។ជាមួយគ្នានេះ សាកលវិទ្យាល័យ Johns Hopkins បានរកឃើញកំណត់ត្រាថ្មីនៃចំនួនអ្នកឆ្លងប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ដោយមានរណីថ្មីជាង៥ម៉ឺនករណីនៅទូទាំងប្រទេស៕