CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បុរសម្នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីឆេះអគារសភាអាហ្រ្វិកខាងត្បូង

  • ដោយ: TV9Cambodia
  • | January 3, 2022
  • | 7:33 am
បុរសម្នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីឆេះអគារសភាអាហ្រ្វិកខាងត្បូង

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​អគ្គិភ័យបានឆាប​ឆេះ​យ៉ាង​ខ្លាំងនិង​បាន​បំផ្លាញ​រដ្ឋសភា​ក្នុង​ទីក្រុង Cape Town របស់ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។អ្នកនាំពាក្យប៉ូលិសបាននិយាយថា បុរសនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទដុតបំផ្លាញ និងចោរកម្ម ហើយនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានធ្វើការជាច្រើនម៉ោងដើម្បីពន្លត់ភ្លើង។

លោកប្រធានាធិបតី Cyril Ramaphosa បានហៅវាថាជា “ព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាចនិងបំផ្លិចបំផ្លាញ” ខណៈដែលលោកបានប្តេជ្ញាថា ការងាររបស់សភានឹងបន្ត។ វីដេអូ​ពី​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​បង្ហាញ​ពី​ផ្សែង​ខ្មៅ​ពេញ​ផ្ទៃ​មេឃ ដោយ​មាន​អណ្តាត​ភ្លើង​យ៉ាង​ធំ​ចេញ​ពី​ដំបូល​អគារ។

ក្រុមមន្ត្រីបាននិយាយថា ភ្លើងបានចាប់ផ្ដើមឆាបឆេះនៅការិយាល័យជាន់ទី៣ ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សភាជាតិ (សភាជាន់ទាប)។ នៅថ្ងៃកើតហេតុ សភា​មិន​បាន​បើក​សម័យ​ប្រជុំ​ទេ ដោយសារ​ចំថ្ងៃ​ឈប់​សម្រាក ហើយ​មិន​មាន​រាយការណ៍​ថា​មាន​អ្នក​របួស​នោះឡើយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​អាទិត្យ សភា​អាហ្រ្វិក​ខាង​ត្បូង​បាន​បញ្ជាក់​ថា​មាន​ការ​ខូច​ខាត​យ៉ាង​ដំណំ​ចំពោះ​អគារ​សភា​ថ្មី ដែល​រួម​មាន​សាលប្រជុំរបស់សភា​ជាតិ ​ដែល​ជាកន្លែងសមាជិក​សភា​អង្គុយបំពេញការងារ។ សេចក្ដីថ្លែងការណ៍ក៏បានបន្ដផងដែរថា ការិយាល័យមួយចំនួនបានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា អគ្គីភ័យដែលបានចាប់ផ្តើមនៅម៉ោង ០៦:០០ ម៉ោងក្នុងស្រុក (០៤:០០ GMT) បានកើតឡើងមួយថ្ងៃ បន្ទាប់ពីពិធីបុណ្យសពរបស់លោកឳ Desmond Tutu នៅវិហារ St George’s Cathedral ដែលមានទីតាំងនៅជិតសភា៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
នាយករដ្ឋមន្ត្រីស៊ូដង់លាលែងពីដំណែង បន្ទាប់ពីផ្ទុះការតវ៉ាដ៏ធំមួយ

នាយករដ្ឋមន្ត្រីស៊ូដង់លាលែងពីដំណែង បន្ទាប់ពីផ្ទុះការតវ៉ាដ៏ធំមួយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021