គ្រូបង្វឹកលោក Carlo Ancelotti បាននិយាយថាក្រុម Real Madrid កំពុងនៅវិសមកាលនៅឡើយទេ អំឡុងការប្រកួតទល់ក្រុម Getafe កាលពីយប់ថ្ងៃអាទិត្យ។លោកមិនរីករាយទេ តែទទួលយកចំពោះលទ្ធផលបរាជ័យនេះ។
ជាការពិតណាស់ក្រុមអធិរាជសReal Madrid បានបរាជ័យក្រោមថ្វីក្រុម Getafe ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ La Liga ។ទន្ទឹមគ្នានេះ ក្រុមអ្នកគាំទ្រក៏មិនសប្បាយចិត្តដែរ ចំពោះទម្រង់លេងរបស់ក្រុម Real Madrid។ បើទោះជាគូប្រកួតនាំមុខ១គ្រាប់មុនក្ដី តែពួកគេនៅលេងតាមធម្មតាមិនសម្រុកខ្លាំងដូចការរំពឹងទុកឡើយ។
លោក Ancelotti បាននិយាយក្រោយចប់ការប្រកួតថា៖ «យើងធ្វើបានល្អ១០នាទីដំបូង តែបន្ទាប់ពីមានគ្រាប់បាល់មកចាប់ផ្ដើមភ័យ យើងបាត់បាល់និងប្រជែងមិនឈ្នះគូប្រកួត។ យើងមិនសូវផ្ដោតលើការប្រកួត មិនសូវប្រឹង។ យើងដូចនៅHolidayនៅឡើយ យើងមិនដូចក្រុមកាលពីចុងឆ្នាំមុនទេ»៕