CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សមាជិកសភាបារាំងដែលគាំទ្របណ្ណចាក់វ៉ាក់សាំង ទទួលបានសារគំរាមសម្លាប់

  • ដោយ: TV9Cambodia
  • | January 4, 2022
  • | 7:34 am
សមាជិកសភាបារាំងដែលគាំទ្របណ្ណចាក់វ៉ាក់សាំង ទទួលបានសារគំរាមសម្លាប់

សមាជិកសភាបារាំងជាច្រើននាក់និយាយថា ពួកគេបានទទួលសារគំរាមសម្លាប់ ខណៈដែលពួកគេជជែកពិភាក្សាគ្នាអំពីការប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនឹងរារាំងជនមិនទាន់ចាក់វ៉ាក់សាំងពីការធ្វើដំណើរចេញចូលដោយសេរី​នៅតាមទីតាំងមួយចំនួនធំ។

រដ្ឋាភិបាលប្រទេសនេះកំពុងស្វែងរកការអនុម័តច្បាប់មួយដែលតម្រូវឱ្យប្រជាជនបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការ ដើម្បីអាចចេញចូលទីកន្លែងសាធារណៈនិងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដោយមានករណីលើកលែងមួយចំនួន។

ច្បាប់នេះត្រូវបានគេរំពឹងថានឹងអនុម័តនៅក្នុងការបោះឆ្នោតនៅសប្តាហ៍នេះ ប៉ុន្តែច្បាប់នេះក៏បានធ្វើឱ្យជនប្រឆាំងការចាក់វ៉ាក់សាំងមានការខឹងសម្បារផងដែរ។ ប្រទេសបារាំងមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដ៏ខ្ពស់បំផុតមួយនៅក្នុងសហភាពអឺរ៉ុប។

រដ្ឋាភិបាលបារាំងបានឱ្យដឹងថា យ៉ាងហោចណាស់ ៩១% នៃចំនួនប្រជាជនពេញវ័យបានទទួលថ្នាំបង្ការពេញលេញ។

កាលពីថ្ងៃអាទិត្យ សមាជិកសភា លោកស្រី Agnès Firmin Le Bodo បានបង្ហោះសារលើបណ្ដាញសង្គមថ្វីតធ័រថា លោកស្រីបានទទួលសារអ៊ីម៉ែលមួយ ដែលអ្នកផ្ញើបានគំរាមសម្លាប់លោកស្រី ដោយសារតែលោកស្រីគាំទ្រការប្រើប្រាស់បណ្ណចាក់វ៉ាក់សាំង។ លោកស្រីបានសរសេរថា៖ “លទ្ធិប្រជាធិបតេយ្យរបស់យើងស្ថិតក្នុងគ្រោះថ្នាក់”។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BFM លោកស្រីបាននិយាយថា លោកស្រីបានរាយការណ៍ពីការគំរាមកំហែងនេះដល់ប៉ូលីសរួចជាស្រេច ហើយការគំរាមនេះនឹងមិនរារាំងលោកស្រីពីការគាំទ្រការប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងឡើយ។

សមាជិកសភាម្នាក់ទៀតគឺលោកស្រី Naïma Moutchou ក៏បានបង្ហោះសារលើប្រព័ន្ធថ្វីតធ័រស្រដៀងគ្នាផងដែរ ដែលលោកស្រីទទួលបានសារគំរាមសម្លាប់តាមរយៈអ៊ីម៉ែល។

នៅក្នុងសភាកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Olivier Véran បានថ្កោលទោសការគំរាមសម្លាប់សមាជិកសភា និងភាពអាត្មានិយមរបស់ក្រុមអ្នកប្រឆាំងការចាក់វ៉ាក់សាំង៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
ប្រមុខការទូតថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដានអន្តរជាតិជាច្រើន

ប្រមុខការទូតថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដានអន្តរជាតិជាច្រើន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021