CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ក្រុមមន្ត្រី៖ លោកនាយករដ្ឋមន្ត្រីហៃទីរួចផុតពីការប៉ុនប៉ងធ្វើឃាត

  • ដោយ: TV9 News New
  • | January 4, 2022
  • | 7:33 am
ក្រុមមន្ត្រី៖ លោកនាយករដ្ឋមន្ត្រីហៃទីរួចផុតពីការប៉ុនប៉ងធ្វើឃាត

ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងបានព្យាយាមសម្លាប់នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រារព្ធខួបឯករាជ្យជាតិរបស់ប្រទេសកាលពីថ្ងៃសៅរ៍។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលលោក Henry បានចូលរួមក្នុងពិធីនៅឯព្រះវិហារមួយនៅភាគខាងជើងនៃទីក្រុង Gonaïves ។

វីដេអូដែលបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតបានបង្ហាញពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី និងបក្ខពួករបស់លោកកំពុងធ្វើដំណើរឆ្ពោះទៅកាន់រថយន្ត ចំពេលមានការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លា។

ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនខ្លាំង ចាប់តាំងពីការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moïse កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

លោកនាយករដ្ឋមន្ត្រី Henry បានសន្យាថានឹងបង្រ្កាបក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ដែលនៅពីក្រោយការចាប់ជំរិត និងការដណ្តើមគ្រប់គ្រងការចែកចាយប្រេងឥន្ធនៈនៅជុំវិញប្រទេស ដែលបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។

ការិយាល័យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រុមចោរ និងភេរវករគឺជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាត ហើយដីកាចាប់ខ្លួនជនសង្ស័យក៏បានចេញរួចរាល់ផងដែរ។

សារព័ត៌មាន Associated Press បានចេញផ្សាយថា ការិយាល័យបានចោទប្រកាន់ក្រុមនេះថាបានលាក់ខ្លួននៅពីក្រោយជញ្ជាំង ដើម្បីវាយប្រហារក្បួនរថយន្តនិងគំរាមកំហែងដល់បព្វជិតតាមរយៈការឡោមព័ទ្ធជុំវិញព្រះវិហារ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារគ្នារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងសន្តិសុខ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
សមាជិកសភាបារាំងដែលគាំទ្របណ្ណចាក់វ៉ាក់សាំង ទទួលបានសារគំរាមសម្លាប់

សមាជិកសភាបារាំងដែលគាំទ្របណ្ណចាក់វ៉ាក់សាំង ទទួលបានសារគំរាមសម្លាប់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021