CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រមុខការទូតថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដានអន្តរជាតិជាច្រើន

  • ដោយ: VAN DETH
  • | January 4, 2022
  • | 8:20 am
ប្រមុខការទូតថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដានអន្តរជាតិជាច្រើន

អត្ថបទ÷ជួន បូណា និងរូប

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែមករា បានថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដានអន្តរជាតិជាច្រើន ក្រោយកម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការ លើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ។ឯកឧត្តម ប្រាក់ សុខុន តាមរយៈ ហ្វេសប៊ុកផ្លូវការ បានបញ្ជាក់ថា បន្ទាប់ពីសម្រាកពីការងារបានពីរថ្ងៃ ឯកឧត្តមរីករាយដែលបានថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដែលរៀបចំឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak តាមប្រព័ន្ធវីដេអូ។

ប្រមុខការទូតកម្ពុជាបន្តថា កម្រង បាឋកថាទាំងអស់នេះបានចូលរួមផ្សព្វផ្សាយពីអាស៊ានទៅសហគមន៍អ្នកសិក្សា ដែលមានអ្នកតាមដានអន្តរជាតិជាច្រើន ចាប់ពីក្រុមយុវជនដល់វ័យចំណាស់។ ឯកឧត្តមបានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីប្រធានបទដែលយើងបានជ្រើសរើស បញ្ហាប្រឈមធំៗ ចំណុចអាទិភាពសំខាន់ៗ ព្រមទាំងកត្តាមួយចំនួនដែលយើងរំពឹងទុកក្នុងឆ្នាំនេះ។

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ មូលបទនេះ បង្ហាញពីការខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីអាស៊ានជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ ទាំងអស់រួមគ្នា ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការស្ថាបនាបន្ថែមទៀតដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការធ្វើជាប្រធានអាស៊ាននេះ កម្ពុជាបានមើលឃើញពីចង្កោមចំនួន៤ នៃបញ្ហាប្រឈម រួមមាន តម្រូវការចាំបាច់បន្ទាន់ ដើម្បីសម្រេចបាននូវការស្តារ សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃជំងឺ រាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។

ចំណែកឯ អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ អាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
Thiago Silva ចុះកុងត្រា១រដូវកាលទៀតជាមួយក្រុមChelsea

Thiago Silva ចុះកុងត្រា១រដូវកាលទៀតជាមួយក្រុមChelsea

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021