ក្រុមបិសាចក្រហម Manchester United កំពុងចរចាក្នុងការដោះដូរកីឡាករគ្នាជាមួយក្លិប Barcelona ដោយយកខ្សែប្រយុទ្ធ Anthony Martial ជាថ្នូរប្ដូរយក Ousmane Dembele មកវិញ។
សារព័ត៌មាន The Mirror បានចុះផ្សាយថា Barcelona កំពុងគិតគូលើសំណើនេះ ខណៈដែល Dembele ត្រូវបានគេរាយការណ៍ថាមិនចង់បន្តកុងត្រាថ្មីស្នាក់នៅទឹកដី Camp Nou ទេព្រោះក្លិបមិនដំឡើងប្រាក់ឈ្នួល។ជាមួយគ្នានេះដែរ Martial ក៏ចង់ចាកចេញពីទឹកដី Old Trafford ដែរ ខណៈដែល Sevilla គឺជាក្លិបដែលគេចង់ផ្លាស់ទៅ ប៉ុន្តែ Man Utdមិនទាន់សម្រេចការផ្ទេររបស់គេនោះឡើយហើយកំពុងចាប់អារម្មណ៍ការប្ដូរ Martial យក Dembele ដែលជាគោលដៅរបស់ក្លិបតាំងពីរដូវកាលមុន។
ខ្សែប្រយុទ្ធ Anthony Martial ស្នាក់នៅក្លិប Manchester United តាំងពីឆ្នាំ២០១៥ ខណៈដែល Ousmane Dembele ផ្ទេរមក Barcelona នៅឆ្នាំ២០១៧៕