ខេត្តកណ្តាល ស្រុកស្អាង
គ្រឿងញៀនជាដើមចមនៃការបំផ្លាញខ្លួនឯង និងគ្រួសារ ព្រមទាំងបំផ្លាញនូវអនាគត ដូចនេះចូរឆ្លើយថាទេ ចំពោះគ្រឿងញៀន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទីកន្លងមកនេះ កំលាំងនគរបាល អធិការដ្ឋាននគរបាលស្រុកស្អាង បានឃាត់ខ្លួនឈ្មោះ នី ឌឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល និងបានកំពុងប្រព្រិត្តស្ថិតនៅលើផ្លូវលំ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
១/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់ធំ
២./ទូរសព្ឌ័ដៃចំនួន០២គ្រឿង ម៉ាកអូប៉ូពណ៌សចំនួន០១គ្រឿង និងម៉ាកណូគាចុចពិលពណ៌ខៀវខ្ចីចំនួន០១គ្រឿង។
៣./ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ព៌ណខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំ1G-7894
បើយោងតាមការបញ្ជាក់ពីលោក អធិការបានប្រាប់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារឃុំ ធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យកំពុងបើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត ដោយមានការសង្ស័យសម្ថកិច្ចបានឃាត់ និងសុំធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន(ម៉ាទឹកក) ចំនួន០២កញ្ចប់ធំ លាក់ទុកនៅក្នុងថង់ក្រណាត់ពណ៌ត្នោតគៀបនឹងមេជើងខាងឆ្វេង បន្ទាប់មកបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ នី ឌឿន បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើពិតជារបស់ខ្លួនពិតមែន ដែលបានទិញក្នុងតំលៃ៦៧០,០០០រៀលពីបុរសមិនស្គាល់ឈ្មោះ នៅផ្ដុំស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីយកមកលក់ក្នុង០១កញ្ចប់តម្លៃ៣០,០០០រៀល ទៅ៥០,០០០រៀល បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី។