CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កោះតៃវ៉ាន់បង្កើតមូលនិធិជាង២០០លានដុល្លារដើម្បីវិនិយោគនៅលីទុយអានី ចំពេលមានជម្លោះជាមួយចិន

  • ដោយ: TV9Cambodia
  • | January 6, 2022
  • | 2:38 pm
កោះតៃវ៉ាន់បង្កើតមូលនិធិជាង២០០លានដុល្លារដើម្បីវិនិយោគនៅលីទុយអានី ចំពេលមានជម្លោះជាមួយចិន

កោះតៃវ៉ាន់បានឱ្យដឹងថា ខ្លួននឹងបង្កើតមូលនិធិមួយក្នុងទំហំ ២០០ លានដុល្លារ ដើម្បីវិនិយោគនៅក្នុងប្រទេសលីទុយអានី ខណៈដែលខ្លួនព្យាយាមការពារចំណងការទូត និងសម្ពាធពាណិជ្ជកម្មរបស់ចិនលើប្រទេសនេះ។

ទីក្រុងតៃប៉ិបាននិយាយថា ខ្លួនមានបំណងធ្វើការវិនិយោគដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ ហើយថវិកាត្រូវបានធានាដោយមូលនិធិអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាលរបស់ខ្លួន។

ការប្រកាសនេះបានកើតឡើង បន្ទាប់ពីប្រទេសលីទុយអានីបានអនុញ្ញាតឱ្យកោះតៃវ៉ាន់បើកស្ថានទូតនៅក្នុងប្រទេសខ្លួន ដែលជាសញ្ញាដ៏មានសក្តានុពលក្នុងផ្នែកចំណងការទូត។ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពីការបើកភ្លើងខៀវឱ្យតៃវ៉ាន់បង្កើតស្ថានទូត ចិន​បាន​ទម្លាក់​កម្រិត​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ជាមួយ​ប្រទេស​លីទុយអានី។ក្នុងពេលប្រកាសពីផែនការនេះ អនុរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Harry Ho-jen Tseng បានប្រាប់ប្រទេសលីទុយអានីថា៖ “វាដល់ពេលហើយសម្រាប់ពួកយើងដើម្បីជួយដោះស្រាយការលំបាករបស់អ្នក”។

កោះតៃវ៉ាន់កំពុងចែករំលែកគន្លឹះជាមួយសាធារណជនអំពីរបៀបផឹកនិងចម្អិនម្ហូបជាមួយស្រា Rum បន្ទាប់ពីខ្លួនបានទិញស្រាប្រភេទនេះពីលីទុយអានីចំនួន​២ម៉ឺនដប ដែលដើមឡើយត្រៀមសម្រាប់លក់ឱ្យចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមហ៊ុនថ្នាំជក់និងស្រារបស់តៃវ៉ាន់បានទិញស្រា Rum បន្ទាប់ពីបានដឹងថា ស្រានេះអាចត្រូវបានរារាំងមិនឱ្យនាំចូលទៅក្នុងប្រទេសចិន។ប្រទេសចិនបានបដិសេធការទប់ស្កាត់ពាណិជ្ជកម្មប្រទេសលីទុយអានី ដែលនឹងបំពានច្បាប់ពាណិជ្ជកម្មសកល ប៉ុន្តែសហភាពអឺរ៉ុបបាននិយាយថា ខ្លួនបានផ្ទៀងផ្ទាត់របាយការណ៍នៃទំនិញដែលត្រូវបានរក្សាទុកនៅគយចិន។

បញ្ហាជាមួយនឹងការនាំចូលស្រា Rum គឺជាឧទាហរណ៍ចុងក្រោយបង្អស់ដែលត្រូវបានរាយការណ៍ថាបានប៉ះពាល់ដល់អាជីវកម្មលីទុយអានី បើទោះបីជាប្រទេសចិនមានត្រឹមតែ ១% នៃការនាំចេញរបស់ប្រទេសលីទុយអានីក៏ដោយ៕

 

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
កូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចហាយភើសូនិក, ​ចំ​គោលដៅ​ចម្ងាយ​៧០០​គីឡូម៉ែត្រ​

កូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចហាយភើសូនិក, ​ចំ​គោលដៅ​ចម្ងាយ​៧០០​គីឡូម៉ែត្រ​

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021