CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អ៊ីតាលីកំណត់កាតព្វកិច្ចចាក់វ៉ាក់សាំងលើប្រជាជនអាយុចាប់ពី៥០ឆ្នាំឡើង

  • ដោយ: TV9Cambodia
  • | January 6, 2022
  • | 2:27 pm
អ៊ីតាលីកំណត់កាតព្វកិច្ចចាក់វ៉ាក់សាំងលើប្រជាជនអាយុចាប់ពី៥០ឆ្នាំឡើង

ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ បានប្រកាសពីកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។ ប្រទេសក្នុងទ្វីបអឺរ៉ុបនេះគឺស្ថិតក្នុងចំណោមប្រទេសដ៏តិចតួចបំផុត ដែលអនុវត្តវិធានការដូច្នេះ ក្នុងគោលបំណងកាត់បន្ថយអត្រាស្លាប់ និងបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាលរបស់ខ្លួន។វិធានការនេះមានប្រសិទ្ធភាពភ្លាមៗ ហើយនឹងអនុវត្តរហូតដល់ថ្ងៃទី១៥ ខែមិថុនា។ប្រទេសអ៊ីតាលីបានរាយការណ៍ការស្លាប់ដោយសារមេរោគកូវីដ-១៩ច្រើនជាង ១៣៨,០០០នាក់ ចាប់តាំងពីពេលផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតទីពីរនៅអឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស។

លោកនាយករដ្ឋមន្ត្រី Mario Draghi ក៏បានកំណត់កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់គ្រូបង្រៀននិងបុគ្គលិកសុខាភិបាលផងដែរ ហើយចាប់តាំងពីខែតុលា ឆ្នាំមុន និយោជិតទាំងអស់ចាំបាច់ត្រូវចាក់វ៉ាក់សាំង ឬបង្ហាញការធ្វើតេស្តអវិជ្ជមាន មុនពេលចូលកន្លែងធ្វើការ។

បុគ្គលដែល​បដិសេធមិនព្រមចាក់វ៉ាក់សាំង ឬបង្ហាញលទ្ធផលធ្វើតេស្ដអាចត្រូវបាន​​ព្យួរ​ការងារ​ដោយ​គ្មាន​ប្រាក់​ឈ្នួល ប៉ុន្តែ​មិន​ត្រូវ​បាន​បណ្តេញ​ចេញ​ឡើយ ។

ក្រឹត្យកាលពីថ្ងៃពុធបានរឹតបន្ដឹងលើកិច្ចការនេះចំពោះកម្មករនិងនិយោជិតដែលមានអាយុលើសពី ៥០ ឆ្នាំ ដោយបានដកចេញនូវជម្រើសបង្ហាញការធ្វើតេស្ដចេញ។ ក្រឹត្យនេះត្រូវបានអនុម័ត បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរយៈពេលពីរម៉ោងកន្លះ ដែលមានការប៉ះទង្គិចនៅក្នុងសម្ព័ន្ធពហុបក្សរបស់លោកនាយករដ្ឋមន្ត្រី Draghi ។

លោក Draghi បានប្រាប់គណៈរដ្ឋមន្ត្រីថា៖ “វិធានការថ្ងៃនេះមានគោលបំណងធ្វើឱ្យមន្ទីរពេទ្យមានដំណើរការល្អ ហើយក្នុងពេលតែមួយ អាចបន្ដឱ្យសាលារៀនបើកទ្វារ និងអនុញ្ញាតឱ្យមានសកម្មភាពនានាក្នុងផ្នែកអាជីវកម្ម”។ នេះបើយោងតាមអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post

កោះតៃវ៉ាន់បង្កើតមូលនិធិជាង២០០លានដុល្លារដើម្បីវិនិយោគនៅលីទុយអានី ចំពេលមានជម្លោះជាមួយចិន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021