CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ជប៉ុននឹងបន្ដរឹតបន្តឹងព្រំដែនរហូតដល់ចុងខែកុម្ភៈ

  • ដោយ: TV9Cambodia
  • | January 11, 2022
  • | 3:17 pm
ជប៉ុននឹងបន្ដរឹតបន្តឹងព្រំដែនរហូតដល់ចុងខែកុម្ភៈ

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុននឹងរក្សាការរឹតបន្តឹងនៅតាមព្រំដែនរហូតដល់ចុងខែកុម្ភៈ ដើម្បីការពារការរីករាលដាលវ៉ារ្យ៉ង់អូមីក្រុង ប៉ុន្ដែការលើកលែងមួយចំនួនក្រោមហេតុផលមនុស្សធម៌អាចត្រូវបានពិចារណា។

ប្រទេសជប៉ុនបានអនុម័តការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងបំផុត នៅពេលដែលវ៉ារ្យ៉ង់អូមីក្រុងបានលេចឡើងកាលពីចុងឆ្នាំទៅមិញ ដោយ​ប្រទេសនេះបានហាមឃាត់ការធ្វើដំណើរចូលរបស់ជនបរទេស រួមទាំងសិស្ស និស្សិត និងសមាជិកគ្រួសារដែលពុំមែនជាជនជាតិជប៉ុន និងអ្នករស់នៅអចិន្ត្រៃយ៍ លើកលែងតែក្នុងកាលៈទេសៈពិសេស។

លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា៖ “ដោយសារតែច្បាប់ព្រំដែនដ៏តឹងរ៉ឹងបំផុតនៅក្នុងក្រុមប្រទេសG7 យើងអាចគ្រប់គ្រងការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុងឱ្យនៅកម្រិតតិចតួចបំផុត ដោយផ្តល់ឱ្យយើងនូវពេលវេលាដើម្បីរៀបចំខ្លួន និងដោះស្រាយជាមួយនឹងការឆ្លងមេរោគក្នុងស្រុក”។

លោកបានបន្ដថា៖ “យើងនឹងរក្សាវិធានការបច្ចុប្បន្នរហូតដល់ចុងខែកុម្ភៈ … ខណៈពេលដែលកំពុងចាត់វិធានការចាំបាច់ដោយគិតគូរពីផ្នែកមនុស្សធម៌ និងផលប្រយោជន៍ជាតិ”។

ក្រោមការកំណត់របស់ច្បាប់ អ្នកធ្វើដំណើរចូលប្រទេស ដែលភាគច្រើនជាជនជាតិជប៉ុននិងអ្នកស្នាក់នៅអចិន្ត្រៃយ៍ ចាំបាច់ត្រូវនៅដាច់ដោយឡែកនៅសណ្ឋាគាររយៈពេល៦ថ្ងៃ ហើយបន្ដនៅដាច់ដោយឡែកនៅតាមផ្ទះ។

វិធានការនេះបានបង្កឱ្យមានការតវ៉ានិងការដាក់ញត្តិទាមទារឱ្យមានការបន្ធូរបន្ថយ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃអង្គារថារដ្ឋាភិបាលកំពុងពិចារណាបន្ធូរបន្ថយច្បាប់មួយចំនួននៅក្នុងករណីពិសេស។

លោកនាយករដ្ឋមន្ត្រី Kishida បានថ្លែងថា ខណៈពេលដែលយើងនៅមិនទាន់មានព័ត៌មាននិងទិន្នន័យទូលំទូលាយពីវ៉ារ្យ៉ង់អូមីក្រុង ហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរហាក់ដូចជាមានកម្រិតទាប។ លោកបានបញ្ជាក់ថា កុមារអាយុក្រោម ១២ ឆ្នាំអាចនឹងទទួលបានវ៉ាក់សាំងនៅពេលខាងមុខ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅភូមិទួលក្រឡាញ់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅភូមិទួលក្រឡាញ់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021