កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពី វេលាម៉ោង១៦៖២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង
ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់មិនរាងចាល ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំង ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំង ទទួលផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អ៊ុ ម៉េងត្រាយ អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្នភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ។ ដកហូតវត្ថុតាង:ថ្នាំញៀនចំនួន ០១កញ្ចប់ ស្មើ៤,៦០ក្រាម ទូរសព្ទ័ ០១គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវីធី ៕