តំលៃពលកម្មខ្ពស់របស់ Kepa Arrizabalaga បានក្លាយជាឧបសគ្គសម្រាប់ការផ្ទេររូបគេទៅកាន់ទឹកដី Lazio កំលុងពេលទីផ្សារដោះដូរកីឡាកនឹងបន្តរកំពុងបើកដំណើរការនៅខែមករា ២០២២នេះ។ការណ៍នេះមានន័យថាអ្នកចាំទីដែលមានតម្លៃខ្លួនខ្ពស់បំផុតរបស់ពិភពលោក រូបនេះនៅតែបន្តតស៊ូបង្ហាញខ្លួនក្នុងនាមកីឡាករកំណត់ត្រាម្នាក់របស់ក្លិប។
គេហទំព័រ The Athletic បានចុះផ្សាយកាលពីពេលថ្មីៗថា Lazio ដែលកំពុងតែដឹកនាំដោយអតីតគ្រូបង្វឹក Chelsea លោក Maurizio Sarri មានបំណងចង់បាន Kepa មកលេងនៅលីកកំពូលអ៊ីតាលី មុនដំណាច់ខែនេះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ គេមានតំលៃពលកម្មដល់ទៅ១៧០,០០០ផោន/សប្តាហ៏។
ដូច្នេះក្រុមដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម មិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធានារ៉ាប់រងលើប្រាក់ពលកម្មសម្រាប់ការរៀបចំខ្ចីជើងដែលបានស្នើឡើងនោះទេ។
សូមជ្រាបថាកីឡាករវ័យ២៧ឆ្នាំរូបនេះបានធ្លាក់ទៅជាកីឡាករដៃទី២ ក្រោយពីក្លឹបបានសម្រេចនាំយកអ្នកចាំទីសញ្ជាតិសេណេហ្គាល់ Edouard Mendy មកកាន់ទឹកដី Stamford Bridge កាលពីដើមរដូវកាលមុន។Kepa បានបង្ហាញខ្លួនបានតែ ៧ ដងប៉ុណ្ណោះសម្រាប់ Chelsea នៅរដូវកាលនេះនិងលេងបានតែ១លើកគត់នៅក្របខណ្ឌ Premier League ពេលជួបTottenham Hotspur កំលុងពាក់កណ្តាលខែកញ្ញា៕