CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កូរ៉េខាងជើងអះអាងថាបានបាញ់សាកល្បងមីស៊ីល Hypersonic ថ្មីក្រោមការឃ្លាំមើលរបស់លោក គីម ជុងអ៊ុន

  • ដោយ: TV9 News New
  • | January 12, 2022
  • | 10:12 am

កូរ៉េខាងជើងនិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង (Hypersonic) មួយទៀត ក្រោមការឃ្លាំមើលរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មីស៊ីលដែលបានសាកល្បងកាលពីថ្ងៃអង្គារបាន “បាញ់ចំគោលដៅយ៉ាងច្បាស់” ដែលមានចម្ងាយ ១,០០០ គីឡូម៉ែត្រ។

វាជាការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងជាលើកទី៣របស់កូរ៉េខាងជើង ដែលអាចគេចផុតបានយូរពីប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង។ ការសាកល្បងចំនួនពីរបានកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីលោក គីម ជុងអ៊ុន បានប្តេជ្ញានៅក្នុងសុន្ទរកថាឆ្នាំថ្មីក្នុងការពង្រឹងខឿនការពាររបស់ទីក្រុងព្យុងយ៉ាង។
ទាំងកូរ៉េខាងត្បូងនិងជប៉ុនចាប់បានការបាញ់បង្ហោះមីស៊ីល កាលពីថ្ងៃអង្គារ ដោយនិយាយថា មីស៊ីលមួយត្រូវបានបាញ់ចេញពីកូរ៉េខាងជើងឆ្ពោះទៅសមុទ្រ។


ក្រោយមក ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា វាគឺជាមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង (Hypersonic) ដែលត្រូវបានពិពណ៌នាថា ជាមីស៊ីលដែលមានសមត្ថភាពបំលាស់ទីដ៏អស្ចារ្យ។
កូរ៉េខាងជើងធ្លាប់បាននិយាយថា ខ្លួនបានធ្វើតេស្តមីស៊ីលលឿនជាងសំឡេងដោយជោគជ័យនៅថ្ងៃទី៥ ខែមករា។ ទង្វើនេះបានទាក់ទាញការថ្កោលទោសពីបណ្តាប្រទេសរួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដែលបានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ “សកម្មភាពអស្ថិរភាព” របស់ខ្លួន។


មីស៊ីល Hypersonic ជាធម្មតាហោះហើរឆ្ពោះទៅរកគោលដៅនៅរយៈកម្ពស់ទាបជាងមីស៊ីលផ្លោង ហើយអាចហោះបានក្នុងល្បឿនលឿនជាងសម្លេងប្រហែល៥ដងឬស្មើ ៦,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
មកទល់ពេលនេះ ប្រទេសកូរ៉េខាងជើងស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច រួមទាំងសហរដ្ឋអាមេរិក និងចិន ដែលប៉ុនប៉ងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង (Hypersonic)៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប្រធានពន្ធនាគារស្រីលង្កាទទួលទោសប្រហារជីវិតចំពោះការសម្លាប់រង្គាលឆ្នាំ២០១២

ប្រធានពន្ធនាគារស្រីលង្កាទទួលទោសប្រហារជីវិតចំពោះការសម្លាប់រង្គាលឆ្នាំ២០១២

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021