CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានាធិបតី៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការសម្រេចចិត្តបញ្ចប់សង្គ្រាមនៅក្នុងកិច្ចប្រជុំកំពូលបួនភាគី

  • ដោយ: TV9 News New
  • | January 12, 2022
  • | 10:11 am
ប្រធានាធិបតី៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការសម្រេចចិត្តបញ្ចប់សង្គ្រាមនៅក្នុងកិច្ចប្រជុំកំពូលបួនភាគី

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការសម្រេចចិត្តចាំបាច់ក្នុងការបញ្ចប់សង្រ្គាមនៅក្នុងតំបន់ Donbass ភាគខាងកើតរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលថ្មីរវាងមេដឹកនាំអ៊ុយក្រែន រុស្ស៊ី បារាំង និងអាល្លឺម៉ង់។

លោក Zelenskiy បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា៖ “វាដល់ពេលដែលត្រូវយល់ព្រមលើការបញ្ចប់ជម្លោះ ហើយយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសម្រេចចិត្តចាំបាច់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលថ្មីរវាងមេដឹកនាំនៃប្រទេសទាំងបួន”។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ លោក Andriy Yermak នាយខុទ្ទកាល័យរបស់លោកប្រធានាធិបតី បាននិយាយថា ទីក្រុងកៀវចង់យល់ព្រមលើវិធានការដូចជាការអនុវត្តបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសបន្ថែមទៀត។
កិច្ចចរចារបួនភាគីគឺសំដៅជួយបញ្ចប់ជម្លោះនៅភាគខាងកើតអ៊ុយក្រែនរវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី ប៉ុន្តែបានជាប់គាំងនៅក្នុងខែវិច្ឆិកា ដោយសារតែមានការខ្វែងគំនិតគ្នា។

ចាប់តាំងពីពេលនោះមក រុស្ស៊ីបានចល័តទ័ពជិត ១០ ម៉ឺននាក់ទៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។ រុស្ស៊ីបានអះអាងថា ខ្លួនមិនបានរៀបចំផែនការលុកលុយទេ ប៉ុន្តែចង់ឃើញលោកខាងលិចដកខ្លួនចេញពីការគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន ហើយបានទាមទារឱ្យមានការធានាថា អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងមិនពង្រីកទៅភាគខាងកើតបន្ថែមទៀតទេ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post

កូរ៉េខាងជើងអះអាងថាបានបាញ់សាកល្បងមីស៊ីល Hypersonic ថ្មីក្រោមការឃ្លាំមើលរបស់លោក គីម ជុងអ៊ុន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021