CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចុះជ្រើសរើសអត្តពលិកពិការត្រៀមធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

  • ដោយ: VAN DETH
  • | January 12, 2022
  • | 2:26 pm
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចុះជ្រើសរើសអត្តពលិកពិការត្រៀមធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម យី វាសនា បានអញ្ជើញចុះមកកាន់ខេត្តបាត់ដំបង និងខេត្តសៀមរាប នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២២ ដើម្បីស្វែងរកអត្តពលិកពិការ ប្រកបដែលមានសមត្ថភាពល្អ ៗ យកមកបណ្តុះបណ្តាលបន្ថែម ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ថា យុទ្ធនាការតាមបណ្តាខេត្តនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើចំនួន៣រួចហើយ ក្នុងនោះមាន ខេត្តកំពង់ស្ពឺ បាត់ដំបង និងខេត្តសៀមរាប។ ក្នុងគោលដៅជ្រើសរើសកីឡាករ កីឡាការិនីជនពិការ ដែលមានទេពកោសល្យ យកមកហ្វឹកហាត់ដុះខាត់កម្រិតសមត្ថភាពរបស់ជនមានពិការភាព ទៅតាមប្រភេទកីឡាជំនាញរបស់ពួកគេ ដើម្បីត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងឋានៈកម្ពុជាកំពុងត្រៀមលក្ខណៈត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍។

ឯកឧត្តម យី វាសនា បានអះអាងថា យុទ្ធនាការនេះនឹងបន្តទៅកាន់ខេត្តជាច្រើនទៀត ដើម្បីជ្រើសរើសឱ្យបានធនធានល្អៗលើប្រភេទកីឡាតាមជំនាញ ចំនួន២០០នាក់ រួមទាំងប្រតិភូគ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងអ្នកស្ម័គ្រចិត្ត ប្រមាណជា៣០០នាក់ទៀត ដើម្បីត្រៀមគ្រប់ទម្រង់ ដោយត្រៀមចូលរួមហែក្បួនក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២២ ក្រៅអំពីគោលដៅប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា រយៈពេលពីរថ្ងៃនេះមកកាន់ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា និងបន្តមកសៀមរាបនេះ គឺឯកឧត្តម និងមន្ត្រីជំនាញនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក សុខ ជា និងលោកស្រី សុង សុខលាប ជ្រើសរើសបានអត្តពលិកកីឡាជនពិការ លើប្រភេទកីឡាបាល់បោះរទេះ ប៊ូល និងប៉េតង់ ប៊ូស្យា បាល់ទះអង្គុយ និងប្រភេទកីឡាជនពិការជាច្រើនទៀត៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Next Post
ក្រុមហ៊ុនមេតាប្រាប់អោយបុគ្គលិកដែលប្រឡប់ចូលការិយាល័យវិញត្រូវបានចាក់ដូសជម្រុញនៃវ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនមេតាប្រាប់អោយបុគ្គលិកដែលប្រឡប់ចូលការិយាល័យវិញត្រូវបានចាក់ដូសជម្រុញនៃវ៉ាក់សាំងកូវីដ-១៩

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021