ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Meta Platforms និយាយថា ខ្លួននឹងធ្វើឱ្យការចាក់ដូសជម្រុញនៃវ៉ាក់សាំងមេរោគកូវីដ-១៩ជាកាតព្វកិច្ចសម្រាប់បុគ្គលិកទាំងអស់ដែលត្រឡប់ទៅធ្វើការនៅការិយាល័យវិញ។
Meta ដែលពីមុនត្រូវបានគេស្គាល់ឈ្មោះថា Facebook បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងពន្យារពេលការបើកការិយាល័យធ្វើការនៅសហរដ្ឋអាមេរិកឡើងវិញពីចុងខែមករាដល់ថ្ងៃទី២៨ខែមីនា។
ច្បាប់ថ្មីនេះបានកើតឡើងចំពេលមានការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុងនៅក្នុងសហរដ្ឋអាមេរិក។បច្ចុប្បន្នក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកទាំងអស់ដែលធ្វើការពីការិយាល័យរបស់ខ្លួននៅសហរដ្ឋអាមេរិក ចាក់វ៉ាក់សាំងជាគោលការណ៍។
ទន្ទឹមគ្នានេះក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs ក៏បានប្រកាសច្បាប់ស្រដៀងគ្នានេះដែរ ដោយចាប់ពីខែកុម្ភៈតទៅតម្រូវឱ្យទាំងបុគ្គលិកទាំងភ្ញៀវដែលចូលមកការិយាល័យរបស់ខ្លួនត្រូវបានចាក់ដូសជម្រុញ៕