CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

បណ្ដាប្រទេសក្រីក្របដិសេដមិនប្រើវ៉ាក់សាំងជាង១០០លានដូស ដោយសារជិតផុតកំណត់

  • ដោយ: VAN DETH
  • | January 14, 2022
  • | 2:15 pm
បណ្ដាប្រទេសក្រីក្របដិសេដមិនប្រើវ៉ាក់សាំងជាង១០០លានដូស ដោយសារជិតផុតកំណត់

មន្ត្រីអង្គការយូនីសេហ្វបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្ដាប្រទេសក្រីក្រ កាលពីខែមុន មិនបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ច្រើនជាង ១០០ លានដូស ដែលចែកចាយក្រោមយន្ដការ COVAX ដោយសារតែកាលបរិច្ឆេទផុតកំណត់កៀកពេក។


តួលេខដ៏ធំនេះបានបង្ហាញពីការលំបាកក្នុងការចាក់វ៉ាក់សាំងនៅលើពិភពលោក បើទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងបានកើនឡើងក្តី។ យន្ដការ COVAX បានចែកចាយជិត ១ ពាន់លានដូសទៅកាន់ប្រទេសនានាសរុបជាង ១៥០ ប្រទេស។
លោកស្រី Etleva Kadilli នាយកផ្នែកផ្គត់ផ្គង់ប្រចាំអង្គការ UNICEF បានប្រាប់សមាជិកសភានៅសភាអឺរ៉ុបថា៖ “ច្រើនជាង ១០០ លាននដូសត្រូវបានបដិសេធនៅក្នុងខែធ្នូ”។ លោកស្រីបាននិយាយថា មូលហេតុចម្បងនៃការបដិសេធគឺដោយសារតែវ៉ាក់សាំងមានអាយុកាលប្រើប្រាស់ខ្លី។

លោកស្រី Kadilli បានបន្ដថា ប្រទេសក្រីក្រក៏ត្រូវបានបង្ខំឱ្យពន្យារពេលការផ្គត់ផ្គង់ផងដែរ ដោយសារតែពួកគេមានកន្លែងស្តុកទុកមិនគ្រប់គ្រាន់ រួមទាំងកង្វះទូរទឹកកកសម្រាប់រក្សាវ៉ាក់សាំងផងដែរ។
ប្រទេសជាច្រើនក៏មានការស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំងក្នុងបរិមាណច្រើនផងដែរ ហើយមានប្រព័ន្ធថែទាំសុខភាពក៏កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។អង្គការ UNICEF មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណួរជុំវិញចំនួនវ៉ាក់សាំងសរុបដែលត្រូវបានបដិសេដរហូតមកដល់ពេលនេះ។

ទិន្នន័យរបស់អង្គការ UNICEF ស្តីពីការផ្គត់ផ្គង់និងការប្រើប្រាស់វ៉ាក់សាំងដែលបានចែកចាយ បានបង្ហាញថា វ៉ាក់សាំង ៦៨១ លានដូសដែលត្រូវបានដឹកជញ្ជូនបច្ចុប្បន្នត្រូវបានរក្សាទុកនៅក្នុងប្រទេសក្រីក្រប្រហែល ៩០ ប្រទេស។ នេះបើយោងតាមអង្គការ CARE ដែលជាអង្គការសប្បុរសធម៌ ដែលបានស្រង់តួលេខពីមូលដ្ឋានទិន្នន័យសាធារណៈ។
អង្គការ CARE បានបញ្ជាក់ថា ប្រទេសក្រីក្រជាង ៣០ រួមទាំងរដ្ឋធំៗដូចជាសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងនីហ្សេរីយ៉ា បានប្រើប្រាស់តិចជាងពាក់កណ្តាលនៃកម្រិតថ្នាំ ដែលពួកគេបានទទួល៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
តុលាការកំពូលរារាំង “កាតព្វកិច្ចចាក់វ៉ាក់សាំងនៅតាមក្រុមហ៊ុនធំៗ” ដែលកំណត់ដោយលោក បៃឌិន

តុលាការកំពូលរារាំង “កាតព្វកិច្ចចាក់វ៉ាក់សាំងនៅតាមក្រុមហ៊ុនធំៗ” ដែលកំណត់ដោយលោក បៃឌិន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021