អន្តរជាតិ៖នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និងប្រធានាធិបតីអាមេរិក Joe Biden នឹងជួបប្រជុំគ្នាតាមប្រព័ន្ធអ៊ីនធើណែតនៅថ្ងៃសុក្រសប្ដាហ៍នេះ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«កិច្ចប្រជុំនេះនឹងបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក»។
សេចក្តីថ្លែងការណ៍ក៏និយាយផងដែរថា លោកប្រធានាធិបតី Biden ទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្តី Kishida ដើម្បីជំរុញចក្ខុវិស័យរួមគ្នារបស់ប្រទេសទាំងពីរសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាសំខាន់ៗដូចជាការប្រយុទ្ធប្រឆាំងនឹង COVID-19 និងការដោះស្រាយវិបត្តិអាកាសធាតុ។
មេដឹកនាំទាំងពីរធ្លាប់បានពិភាក្សាគ្នាតាមទូរស័ព្ទក្នុងខែតុលា និងបានជួបគ្នាផ្ទាល់រយៈពេលដ៏ខ្លីនៅខាងក្រៅសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 នៅប្រទេសអង់គ្លេសកាលពីខែវិច្ឆិកា។
លោកKishida មានបំណង់ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ។ ប៉ុន្តែភាគីទាំងពីរបានជ្រើសរើសទម្រង់សន្ទនាតាមប្រព័ន្ធអនឡាញវិញ ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនទម្រង់អូមីក្រុងនិងស្ថានភាពនយោបាយរបស់សហរដ្ឋអាមេរិក៕