CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

និយតករអូស្ត្រាលីសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងថ្លៃនៃឧបករណ៍ធ្វើតេស្តរហ័ស

  • ដោយ: TV9Cambodia
  • | January 17, 2022
  • | 1:29 pm
និយតករអូស្ត្រាលីសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងថ្លៃនៃឧបករណ៍ធ្វើតេស្តរហ័ស

និយតករការប្រកួតប្រជែងរបស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការឡើងថ្លៃឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ និងស្វែងរកព័ត៌មានពីអ្នកផ្គត់ផ្គង់ អ្នកលក់រាយ និងសង្វាក់ឱសថស្ថានអំពីការកើនឡើងថ្លៃនេះ។

ប្រទេសអូស្ត្រាលីកំពុងប្រឈមនឹងការខ្វះខាតឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័ស បន្ទាប់ពីអាជ្ញាធរបានជំរុញឱ្យអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩គ្មានរោគសញ្ញា ពុំចាំបាច់ចូលមន្ទីរពិសោធន៍យកសំណាកឡើយ ដោយសារតែលទ្ធផលជាច្រើនត្រូវបានពន្យារពេល ប៉ុន្ដែពួកគេត្រូវធ្វើតេស្ដដោយខ្លួនឯង។

លោក Rod Sims ប្រធានគណៈកម្មការប្រកួតប្រជែងនិងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) ) បាននិយាយថា៖  “នៅចំចំណុចកណ្តាលនៃការផ្ទុះឡើងដ៏ខ្លាំងនៃមេរោគកូវីដ-១៩ ការកំណត់តម្លៃលើសកម្រិតនៃឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែន ដែលត្រូវការដើម្បីវិនិច្ឆ័យជំងឺនិងការពារសាធារណជន គឺជាការព្រួយបារម្ភយ៉ាងខ្លាំង”។

លោក Sims បានបន្ដថា មានរបាយការណ៍អំពីឧបករណ៍ធ្វើតេស្ដរហ័សដាក់លក់រាយតាមអ៊ីនធឺណិត ដែលមានតម្លៃរហូតដល់ ៥០០ ដុល្លារអូស្ត្រាលី (៣៦១ ដុល្លារ) និងនៅតាមហាង មានតម្លៃ ៧០ ដុល្លារអូស្ដ្រាលី។ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ឧបករណ៍ធ្វើតេស្ដរហ័សដែលដាក់លក់នៅតាមឱសថស្ថាន មានតម្លៃត្រឹមតែ ១០ ដុល្លារអូស្ដ្រាលីប៉ុណ្ណោះ។

លោក Sims បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ “នេះ​គឺមិនអាចទទួលយកបានឡើយ”។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការទប់ស្កាត់រលកឆ្លងមុនៗ អូស្ត្រាលីបានរាយការណ៍ថា ខ្លួនបានរកឃើញអ្នកឆ្លងថ្មីជិត ១.៣ លានករណីក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលបានជំរុញឱ្យមន្ទីរពេទ្យនិងគ្លីនិកធ្វើតេស្តនានាស្តុកទុកឧបករណ៍ធ្វើតេស្តរហ័សយ៉ាងច្រើនលើសលប់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

December 30, 2021

អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ពូទីន៖រុស្ស៊ីនិងអាមេរិកនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននៅដើមឆ្នាំក្រោយ

December 24, 2021

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី...

Next Post
មេដឹកនាំកំពូលជប៉ុនអាមេរិកគ្រោងជួបពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធើណែតនៅថ្ងៃសុក្រសប្ដាហ៍នេះ

មេដឹកនាំកំពូលជប៉ុនអាមេរិកគ្រោងជួបពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធើណែតនៅថ្ងៃសុក្រសប្ដាហ៍នេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021