CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ទីក្រុងសេអ៊ូល៖ “កូរ៉េខាងជើងបានបាញ់មីស៊ីលពីរគ្រាប់ ដែលសង្ស័យថាជាប្រភេទមីស៊ីលផ្លោង”

  • ដោយ: TV9Cambodia
  • | January 17, 2022
  • | 1:29 pm
ទីក្រុងសេអ៊ូល៖ “កូរ៉េខាងជើងបានបាញ់មីស៊ីលពីរគ្រាប់ ដែលសង្ស័យថាជាប្រភេទមីស៊ីលផ្លោង”

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរចូលទៅក្នុងសមុទ្រនៅក្នុងការសាកល្បងអាវុធលើកទីបួនរបស់ខ្លួនក្នុងខែនេះ ខណៈដែលទីក្រុងព្យុងយ៉ាងនៅតែបន្តការបាញ់សាកល្បងមីស៊ីល ដែលបង្កឱ្យមានការថ្កោលទោសនៅអង្គការសហប្រជាជាតិ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងសង្ស័យថាបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ចេញពីអាកាសយានដ្ឋាន Sunan ក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែមិនបានបញ្ជាក់ភ្លាមៗថា តើមីស៊ីលហោះបានរយៈចម្ងាយប៉ុន្មាននោះទេ។

រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​រាយការណ៍​ពី​ការ​បាញ់​មីស៊ីលនេះផងដែរ ​ដោយ​ថ្កោលទោស​សកម្មភាពនេះថា​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់។

លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានណែនាំរដ្ឋាភិបាលរបស់លោកឱ្យប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រមូលព័ត៌មានអំពីការបាញ់បង្ហោះ និងធានាសុវត្ថិភាពនៃនាវា និងយន្តហោះ។

ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបានចេញការព្រមានសម្រាប់នាវាដែលធ្វើដំណើរជុំវិញដែនទឹករបស់ប្រទេសជប៉ុនឱ្យប្រុងប្រយ័ត្នចំពោះវត្ថុដែលធ្លាក់ ប៉ុន្តែមិនមានរបាយការណ៍ការខូចខាតភ្លាមៗនោះឡើយ។ ប៉ុន្មានម៉ោងបន្ទាប់ ឆ្មាំសមុទ្រក៏បានបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់ចុះពីអាកាសរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ពីទីកន្លែងនោះទេ។

កូរ៉េខាងជើង​បាន​បាញ់​សាកល្បងមីស៊ីល​ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមឆ្នាំមក។ ​កាលពី​សប្តាហ៍​មុន​​ ​ប្រទេសនេះបានបាញ់​សាកល្បង​មីស៊ីលដែលមានល្បឿន​លឿន​ជាង​សំឡេង (Hypersonic) ​ដែល​បានសង្កេតមើលដោយផ្ទាល់ដោយ​មេដឹកនាំ លោក ​គីម ជុង​អ៊ុន​។

គួរបញ្ជាក់ផងដែរថា ទីក្រុងព្យុងយ៉ាងត្រូវបានហាមឃាត់មិនឱ្យធ្វើតេស្តមីស៊ីលផ្លោងដោយអង្គការសហប្រជាជាតិ ហើយកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរត្រូវបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលកិច្ចប្រជុំកំពូលរវាងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានដួលរលំ ដោយសារតែមានការទាមទារពីកូរ៉េខាងជើងក្នុងការបន្ធូរបន្ថយទណ្ឌកម្ម៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
និយតករអូស្ត្រាលីសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងថ្លៃនៃឧបករណ៍ធ្វើតេស្តរហ័ស

និយតករអូស្ត្រាលីសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងថ្លៃនៃឧបករណ៍ធ្វើតេស្តរហ័ស

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021