CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អត្រាកំណើតរបស់ចិនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ២០២១

  • ដោយ: VAN DETH
  • | January 17, 2022
  • | 1:41 pm
អត្រាកំណើតរបស់ចិនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ២០២១

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបានបង្ហាញកាលពីថ្ងៃចន្ទថា អត្រាកំណើតរបស់ចិនដីគោកបានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលស្មើនឹង ៧.៥២ ក្នុងចំណោមមនុស្ស ១,០០០ នាក់ក្នុងឆ្នាំ២០២១ បើទោះបីកាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានចាប់ផ្តើមអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនរហូតដល់ទៅ ៣ នាក់ក្ដី។
ប្រទេសចិនបានលុបចោលគោលនយោបាយចាស់វស្សារបស់ខ្លួន ដែលបានអនុញ្ញាតឱ្យមួយគ្រួសារមានកូនតែមួយកាលពីឆ្នាំ២០១៦ និងបានជំនួសមកវិញនូវការអនុញ្ញាតឱ្យមានកូនពីរនាក់ ដើម្បីព្យាយាមបញ្ចៀសហានិភ័យសេដ្ឋកិច្ច ដែលអាចកើតមានដោយសារតែការកើនឡើងនៃប្រជាជនវ័យចំណាស់ ប៉ុន្ដែការរស់នៅក្នុងទីក្រុង ដែលត្រូវការការចំណាយខ្ពស់ បានរារាំងគ្រួសារពីការមានកូនច្រើន។


អត្រាកំណើតគឺស្ថិតក្នុងកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលការិយាល័យស្ថិតិបានចាប់ផ្តើមប្រមូលទិន្នន័យ។ យោងតាមទិន្នន័យ អត្រាកំណើនធម្មជាតិនៃចំនួនប្រជាជនរបស់ប្រទេសចិន ដែលមិនរាប់បញ្ចូលជនធ្វើចំណាកស្រុក គឺមានត្រឹមតែ ០.០៣៤% សម្រាប់ឆ្នាំ២០២១ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៦០មក។

លោក Zhiwei Zhang ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បាននិយាយថា៖ “បញ្ហាប្រឈមក្នុងផ្នែកប្រជាសាស្រ្តត្រូវបានគេស្គាល់យ៉ាងច្បាស់ ប៉ុន្តែល្បឿននៃប្រជាជនវ័យចំណាស់គឺពិតជាលឿនជាងការរំពឹងទុក”។
លោក Zhang បានបន្ដថា៖ “នេះបង្ហាញថាចំនួនប្រជាជនសរុបរបស់ប្រទេសចិនអាចនឹងឈានដល់កម្រិតកំពូលនៅឆ្នាំ២០២១។ វាក៏បង្ហាញផងដែរថា កំណើនសក្តានុពលរបស់ប្រទេសចិនទំនងជានឹងយឺតជាងការរំពឹងទុក”។
ទិន្នន័យបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទារកដែលបានចាប់កំណើតមានចំនួន ១០.៦២ លាននាក់ បើធៀបនឹងឆ្នាំ២០២០ មាន ១២ លាននាក់។ អត្រាកំណើតនៅឆ្នាំ២០២០ គឺស្មើ ៨.៥២ ក្នុងចំណោមមនុស្ស ១,០០០ នាក់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
តើម្ចាស់ផ្ទះមិនគោរពតាមការរៀបចំ និងណែនាំរបស់អាជ្ញាធរ ឬមានអ្នកនៅក្រោយខ្នង?

តើម្ចាស់ផ្ទះមិនគោរពតាមការរៀបចំ និងណែនាំរបស់អាជ្ញាធរ ឬមានអ្នកនៅក្រោយខ្នង?

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021