កំពង់ឆ្នាំង៖ មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ផ្ទះ២ខ្នងដែលស្ថិតនៅទល់មុខមាត់ទន្លេ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងសាងសង់នៅលើដីចំណីទន្លេហេតុអ្វីមិនធ្វើការរុះរើចេញ តាមការរៀប ចំនិងណែនាំរបស់អាជ្ញារធរ។
ប្រជាពលរដ្ឋនៅតំបន់នោះដែលបានគោរពតាមការណែនាំនិងរៀបចំរបស់អាជ្ញាធរបានរុះរើរួចហើយនោះ បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាងចំពោះ ម្ចាស់ផ្ទះខាងលើ ដែលមិនអើពើនិងគោរពតាមការណែនាំរបស់អាជ្ញាធរ ។ យ៉ាងណាមិញការរឹងទទឹងមិនគោរពតាមការណែនាំបែបនេះគេសង្ស័យថាម្ចាស់ផ្ទះទាំង២ខ្នងខាងលើនេះប្រហែលជាមានខ្នងបង្អែកឬសំអាងលើនរណាម្នាក់ហើយទើបហ៊ានធ្វើដូច្នេះ ។
មហាជនសំណូមពរ ដល់អាជ្ញាធរពាក់ ព័ន្ធ មេត្តាចុះត្រួតពិនិត្យ និងចាត់វិធាន ការណ៍ឲ្យមានប្រសិទ្ធិភាព ដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ដល់អ្នកដទៃ ៕