CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីធ្លាក់ចុះ

  • ដោយ: TV9Cambodia
  • | January 18, 2022
  • | 4:00 pm
ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីធ្លាក់ចុះ

ប្រជាប្រិយភាពរបស់លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលីបានធ្លាក់ចុះ ដោយសារតែការដោះស្រាយការរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងនៅក្នុងប្រទេស ដែលបានជំរុញឱ្យបក្សប្រឆាំងនាំមុខ ខណៈការបោះឆ្នោតនឹងចូលមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមការស្ទង់មតិ ដែលបានចេញផ្សាយនៅថ្ងៃអង្គារ។

យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ Resolve Strategic សម្រាប់កាសែត Sydney Morning Herald អ្នកបោះឆ្នោតអូស្ត្រាលីកំពុងបាត់បង់ទំនុកចិត្តលើលោក Morrison និងរដ្ឋាភិបាលចម្រុះរបស់គណបក្ស Liberal-National Party របស់លោកលើកិច្ចការក្នុងផ្នែកសេដ្ឋកិច្ច ការងារ សុខភាព និងការឆ្លើយតបទៅនឹងរលកឆ្លងអូមីក្រុង ដែលមានចលនាលឿន។

ការស្ទង់មតិលើអ្នកបោះឆ្នោតចំនួន ១,៦០៧ នាក់ត្រូវបានធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា មុនពេលតុលាការអូស្ត្រាលីបានតម្កល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការលុបចោលទិដ្ឋាការរបស់កីឡាករ Novak Djokovic ដែលមិនបានចាក់វ៉ាក់សាំងមុនការប្រកួត Australian Open ។

ការលើកលែងផ្នែកវេជ្ជសាស្រ្ដ ដែលបានអនុញ្ញាតឱ្យកីឡាករស៊ែប៊ីលំដាប់ពិភពលោកចូលក្នុងប្រទេសដោយមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩ បានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសអូស្ត្រាលី ហើយបានក្លាយជាបញ្ហានយោបាយសម្រាប់លោក Morrison ។

លោក Morrison តែងតែនាំមុខខ្ពស់ជាងគូប្រជែងរបស់លោកគឺ លោក Anthony Albanese ប៉ុន្តែបានបាត់បង់ការគាំទ្រប្រហែលពីរខ្ទង់កាលពីពីរខែមុន។ ប្រហែល ៣៨% នៃអ្នកបោះឆ្នោតចង់បានលោក Morrison ជាមេដឹកនាំរបស់ប្រទេស ខណៈដែល ៣១% ផ្សេងទៀតគាំទ្រលោក Albanese៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិបីជ្រុងក្លាយជាចំណតម៉ូតូរថយន្តក្រុមហ៊ុនធានារ៉ាប់រងឯកជននិងក្លាយជាតូបលក់ដូរ

ចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិបីជ្រុងក្លាយជាចំណតម៉ូតូរថយន្តក្រុមហ៊ុនធានារ៉ាប់រងឯកជននិងក្លាយជាតូបលក់ដូរ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021