CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិបីជ្រុងក្លាយជាចំណតម៉ូតូរថយន្តក្រុមហ៊ុនធានារ៉ាប់រងឯកជននិងក្លាយជាតូបលក់ដូរ

  • ដោយ: VAN DETH
  • | January 18, 2022
  • | 4:05 pm
ចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិបីជ្រុងក្លាយជាចំណតម៉ូតូរថយន្តក្រុមហ៊ុនធានារ៉ាប់រងឯកជននិងក្លាយជាតូបលក់ដូរ

អត្ថបទ និង រូបភាព ទឹម រតនា

ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិមិត្តកម្ពុជានិងជប៉ុន ដែលបម្រើលើវិស័យសុខមាលភាព ព្យាបាលដល់បុត្រាបុត្រីរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលមកទទួលសេវាកម្មផ្សេងៗដូចជា ការពិនិត្យពិគ្រោះយល់អំពីជំងឺទូទៅ ផ្តល់សេវាថែទាំសុខភាព ចាក់វ៉ាក់សាំងបង្ការជំងឺ និង សេវាកម្មផ្សេងៗទៀត មន្ទីរពេទ្យកុមារជាតិស្តិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មកដល់ចុងខែមករា ឆ្នាំ២០២២នេះ ជុំវិញមន្ទីរពេទ្យកុមារជាតិ ចិញ្ចើមផ្លូវ៣ខ្សែ ត្រូវបានអាជីវករបង្កើតតូបលក់ដូរ និងការចតម៉ូតូរថយន្ត ចំណុចជ្រុងខាងកើត គឺចិញ្ចើមផ្លូវ២៥៣ ចាប់ពីផ្លូវសហព័ន្ធរុស្ស៉ីមានរថយន្តអតិថិជនក្លឹបហាត់ប្រាណនិងកន្លែងលាងរថយន្តចតបំផ្លាញកាឡា បន្ទាប់មកដល់ច្រកចូលខាងកើតមានតូបលក់ដូរជាច្រើននៅលើចិញ្ចើមផ្លូវតែម្តង ។

ដោយឡែកចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យកុមារជាតិ គឺចិញ្ចើមផ្លូវ១១៨ មានតូបនិងចតរថយន្តនិងរោងលក់ដូរ ចំណុចខាងលិចជាកន្លែងចរាចរបត់ចុះឡើងផ្លូវសហ័ពន្ធរុស្ស៉ី ឧស្សាហ៍បង្កការកកស្ទះ ដោយខាងក្រុមហ៊ុនធានារ៉ាប់រងឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យ អស់ពាក់កណ្តាល គឺនៅលើផ្លូវ២៥៧ ធ្វើជាចំណតម៉ូតូ ដោយហេតុផលផ្តល់ថវិកាជូនមន្ទីរពេទ្យថែទាំនិងជួសជុលរបងមន្ទីរពេទ្យ ។

លោក ប៊ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានប្រាប់អ្នកសារព័ត៌មានថា បញ្ហាដែលក្រុមហ៊ុនធានារ៉ាប់រងយកចិញ្ចើមផ្លូវ២៥៧ ធ្វើជាចំណតម៉ូតូ បានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនក្នុង១ឆ្នាំទៅមន្ទីរកុមារជាតិ ថែទាំនិងជួសជុលរបង ដូចហេតុផលខាងក្រុមហ៊ុនបានលើកឡើងពិតប្រាកដមែន ក៏ប៉ុន្តែមិនបានបញ្ជាក់ចំនួនទឹកប្រាក់ និង ការធ្វើលិខិតបទដ្ឋានគតិយុត្តិអ្វីឡើយ ។

ចំពោះបញ្ហាសណ្តាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ អាជ្ញាធរសង្កាត់ ដូចមិនសូវគិតអំពីផលប៉ះពាល់ ការធ្វើដំណើរប្រចាំថ្ងៃ ការកកស្ទះ ចង្អៀត អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ។

មហាជនដែលធ្លាប់ឆ្លងការទើបយល់អារម្មណ៍មួយនេះ និង ស្នើដល់ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រពៃផង ជាពិសេសជុំវិញមន្ទីរពេទ្យកុមារជាតិ មិនដែលឃើញចុះរៀបចំសោះ សង្ស័យជាឆ្នាំងបាយទេមើលទៅ? សូមកុំឱ្យមហាជនយល់ច្រឡំចំពោះមន្ត្រីអាជ្ញាធរពីភាពអសកម្មតូចៗទាំងនេះទាន ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មន្ត្រីពេទ្យសត្វចុះបង្ក្រាបទីតាំងស្តុកនិងរក្សាទុកសត្វជ្រូកនាំចូលពីថៃក្បែរមាត់អូរព្រំដែន

មន្ត្រីពេទ្យសត្វចុះបង្ក្រាបទីតាំងស្តុកនិងរក្សាទុកសត្វជ្រូកនាំចូលពីថៃក្បែរមាត់អូរព្រំដែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021