CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មន្ត្រីពេទ្យសត្វចុះបង្ក្រាបទីតាំងស្តុកនិងរក្សាទុកសត្វជ្រូកនាំចូលពីថៃក្បែរមាត់អូរព្រំដែន

  • ដោយ: VAN DETH
  • | January 18, 2022
  • | 4:20 pm
មន្ត្រីពេទ្យសត្វចុះបង្ក្រាបទីតាំងស្តុកនិងរក្សាទុកសត្វជ្រូកនាំចូលពីថៃក្បែរមាត់អូរព្រំដែន

បន្ទាយមានជ័យ៖ មន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបទីតាំងស្តុក រក្សាទុកសត្វជ្រូករស់និងក្លាសេមួយកន្លែងស្ថិតនៅក្បែរអូរព្រំដែនកម្ពុជា-ថៃចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលសង្ស័យថាមានការនាំចូលពីប្រទេសថៃដោយខុសច្បាប់។ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយមន្ត្រីមូលដ្ឋាន សម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្ដបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ដោយសង្ស័យពីករណីនាំចូលជ្រូកកណ្តុរពីប្រទេសថៃដោយខុសច្បាប់ យកមករក្សាទុកក្នុងរូបភាពកសិដ្ឋានចិញ្ចឹម កម្លាំងជំនាញសហការជាមួយមន្ត្រីមូលដ្ឋានបានចុះឆែកឆេរនិងសួរនាំរកឯកសារពាក់ពន្ធ័។ក្រោយសមត្ថកិច្ចនិងកម្លាំងជំនាញចុះដល់ទីតាំងម្ចាស់បានធ្វើវាយកំទេចទ្រុងដើម្បីឱ្យជ្រូករត់ចេញពីទ្រុងរត់ចូលព្រៃអស់ ហើយម្ចាស់គេចខ្លួនបាត់។

លោក ហ៊ុយ ទូច បានបញ្ជាក់ឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ តាំ ជ័យ ភេទប្រុស អាយុ៤០ឆ្នាំស្នាក់នៅទីតាំងខាងលើ មានមុខរបរជាអ្នកនាំចូលជ្រូកកណ្តុរពីប្រទេសថៃដោយខុសច្បាប់។ក្រោយសមត្ថកិច្ចចុះដល់ ម្ចាស់ទីតាំងរូបនេះបានធ្វើការវាយកំទេចទ្រុងឱ្យជ្រូកកណ្តុររស់ប្រមាណជា៧០ក្បាលបានរត់ចូលព្រៃ និងនៅសេសសល់ជ្រូករស់២ក្បាលត្រូវបានដកហូត។

សូមបញ្ជាក់ផងដែរថានៅក្នុងកិច្ចសហប្រតិបត្តិនោះដែរ សមត្ថកិច្ចជំនាញបានដកហូតសត្វជ្រូកធ្វើរួចចំនួន៩ក្បាលបន្ថែមដែលជនសង្ស័យក្លាសេទុកក្នុងធុងទឹកកក។ហើយនេះជារូបភាពថ្មីមួយទៀតដែលអ្នករកស៊ីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃធ្វើដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ ដោយដឹកជ្រូករស់មកដាក់ក្នុងទ្រុងកសិដ្ឋានជាលក្ខណៈចិញ្ចឹម ហើយលក់ចេញទៅទីផ្សារ ខណៈជ្រូកកណ្តុរកំពុងមានហាងឆេងល្អ និងពិបាកក្នុងការនាំចូល។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
ក្រុមMan Cityនឹងងាកមកចរចាទិញយក ViniciusពីRealជំនួសវិញបើខកខានការចុះហត្ថលេខាជាមួយHaaland

ក្រុមMan Cityនឹងងាកមកចរចាទិញយក ViniciusពីRealជំនួសវិញបើខកខានការចុះហត្ថលេខាជាមួយHaaland

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021