CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នីហ្សេរីយ៉ាបញ្ជាឱ្យឆ្មាំគុកបាញ់សម្លាប់ក្នុងករណីមានការហែកគុក

  • ដោយ: TV9Cambodia
  • | January 19, 2022
  • | 2:54 pm
នីហ្សេរីយ៉ាបញ្ជាឱ្យឆ្មាំគុកបាញ់សម្លាប់ក្នុងករណីមានការហែកគុក

លោក Rauf Aregbesola រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនីហ្សេរីយ៉ា បានបញ្ជាឱ្យឆ្មាំពន្ធនាគារ “បាញ់សម្លាប់” អ្នកដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពហែកគុករត់គេចខ្លួន។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើអត្ថាធិប្បាយដូចនេះទៅកាន់មន្ត្រីពន្ធនាគារនៅភាគខាងត្បូងនៃទីក្រុង Ibadan ដោយនិយាយថា ជនណាម្នាក់ដែលប៉ុនប៉ងបំពានសន្តិសុខដាច់ខាតមិនអាចនៅមានជីវិត ដើម្បីនិទានរឿងហែកគុកបានទេ។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ក្រុម​ប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​ពន្ធនាគារ​ផ្សេងៗនៅក្នុងប្រទេស ​ដែល​បានអនុញ្ញាតឱ្យ​អ្នក​ទោស​ជាង ៥ ពាន់​នាក់​រត់​គេច​ខ្លួន។ ឆ្មាំគុកនិងអ្នកជាប់ឃុំមួយចំនួនក៏ត្រូវបានសម្លាប់ផងដែរ។

សកម្មជន​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា គោល​នយោបាយ​ថ្មី​អាច​នឹង​ត្រូវ​​រំលោភ​បំពាន​ដោយ​កង​កម្លាំង​សន្តិសុខ។

ប្រព័ន្ធយុត្តិធម៌របស់ប្រទេសនីហ្សេរីយ៉ាមានភាពយឺតយ៉ាវបំផុត ដែលមានន័យថា ប្រហែលបីភាគបួននៃអ្នកទោសជិត ៧ម៉ឺននាក់កំពុងរង់ចាំការកាត់ក្តី។ នេះបើយោងតាមសារព័ត៌មាន BBC។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា នេះគ្រាន់តែជាផ្នែកតូចមួយក្នុងការទទួលខុសត្រូវចំពោះការហែកគុកជាញឹកញាប់ ដោយលោកបានសង្កត់ធ្ងន់ថា៖ “រាល់​ការប៉ុនប៉ង​ព្យាយាម​បំពាន​លើ​ស្ថាប័ន​របស់​យើង​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ សូមកុំបាញ់ឱ្យរបួស ប៉ុន្ដែសូមបាញ់សម្លាប់”។

គួរបញ្ជាក់ផងដែរថា ការហែកគុកគឺជារឿងធម្មតានៅក្នុងប្រទេសនីហ្សេរីយ៉ា។ កាលពីខែមេសាឆ្នាំមុន អ្នកទោសជាង ១,៨០០នាក់ត្រូវបានដោះលែងដោយខ្មាន់កាំភ្លើង ដែលបានលបចូលវាយប្រហារទីស្នាក់ការប៉ូលីសនៅភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា។ កាលពីខែកញ្ញាកន្លងទៅ អ្នកទោសចំនួន ២៤០ នាក់បានរត់គេចខ្លួន បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារគុកមួយកន្លែងក្នុងរដ្ឋ Kogi របស់ប្រទេសនីហ្សេរីយ៉ា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
WHO:ការទប់ស្កាត់លើការធ្វើដំណើរជំវិញមេរោគកូវីដបំប្លែងខ្លួនអូមីក្រុងគួរតែផ្អែកលើវិទ្យាសាស្ត្រ

អង្គការWHOថាពិភពលោកមិនចាំបាច់មានវ៉ាក់សាំងថ្មីប្រឆាំងនឹង មេរោគបំប្លែងខ្លួនអូមីក្រុងទេ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021