CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល នាំអោយមនុស្ស០៥នាក់រងរបួសធ្ងន់

  • ដោយ: VAN DETH
  • | January 20, 2022
  • | 3:30 pm
រថយន្ត ០២គ្រឿងបុកគ្នានៅស្រុកថ្មគោល នាំអោយមនុស្ស០៥នាក់រងរបួសធ្ងន់

ខេត្តបាត់ដំបង! ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកថ្មគោលខេត្តបាត់ដំបងនាំអោយមនុស្សប្រុសស្រីក្មេងចាស់ចំនួន០៥នាក់បានរងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវវាងក្រុង(ហាយវេ) ស្ថិតត្រង់ចំណុច ក្រុមទី ១៣ ភូមិជ្រៃថ្មី ឃុំ ជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា÷ ករណីគ្រោះថ្នាក់នេះដែរដំបូងឡើយគេឃើញរថយន្តដឹកគ្រឿងចក្រធុនធ្ងន់មួយគ្រឿងម៉ាកISUZU ពណ៌ ស គ្មាន ស្លាក លេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណធ្វើដំណើរចេញពីចំណុចផ្លូវលំ ចំណែករថយន្តធុនតូចមួយគ្រឿងទៀតម៉ាក CAMRY ឆ្លាម ពណ៌ ទឹកប្រាក់ សេរីឆ្នាំ១៩៧៩ ពាក់ ស្លាក លេខ ភ្នំពេញ 2F-9866 បើកបរដោយជនមិនស្គាល់ឈ្មោះបើកបរលើផ្លូវជាតិ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចផ្លូវបំបែកប្រសប់រថយន្តធុនធំបានបុកលើរថយន្តធុនតូចពេញទំហឹងបណ្តាលអោយប៉ើងធ្លាក់ចូលប្រឡាយទឹកតែម្តង។

ប្រភពដដែលបានអោយដឹងថា! បន្ទាប់ពីកើតហេតុគេសង្កេតឃើញភាគីខាងរថយន្តតូចផ្ទុកមនុស្សក្មេងចាស់ប្រុសស្រីចំនួន ០៥នាក់រងរបួសធ្ងន់ធ្ងរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយត្រូវបានប្រជាពលរដ្ឋដូចគ្នាដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្តធុនធំ បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើគំនូសហេតុរួច និងបានស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បី ចាត់ចែង និងហៅភាគីពាក់ព័ន្ធឲ្យចូលខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
ក្រុមអ្នកស៊ើបអង្កេតកុប្បកម្មថ្ងៃទី៦ ខែមករាស្នើឱ្យលោកស្រី Ivanka Trump ផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត

ក្រុមអ្នកស៊ើបអង្កេតកុប្បកម្មថ្ងៃទី៦ ខែមករាស្នើឱ្យលោកស្រី Ivanka Trump ផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021