CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ក្រុមអ្នកស៊ើបអង្កេតកុប្បកម្មថ្ងៃទី៦ ខែមករាស្នើឱ្យលោកស្រី Ivanka Trump ផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត

  • ដោយ: TV9Cambodia
  • | January 21, 2022
  • | 12:23 pm
ក្រុមអ្នកស៊ើបអង្កេតកុប្បកម្មថ្ងៃទី៦ ខែមករាស្នើឱ្យលោកស្រី Ivanka Trump ផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត

ក្រុមអ្នកស៊ើបអង្កេតសភាអាមេរិកបានស្នើឱ្យលោកស្រី Ivanka Trump កូនស្រីរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់សក្ខីកម្មអំពីហេតុការណ៍កុប្បកម្មថ្ងៃទី៦ ខែមករានៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិក។ ការស្នើសុំឱ្យផ្ដល់សក្ខីកម្មពីសមាជិកគ្រួសារលោក Trump បានបង្ហាញពីជំហានដ៏ធំមួយទៀតពីក្រុមអ្នកស៊ើបអង្កេត។

តាមរយៈលិខិតមួយ ប្រធានដឹកនាំកិច្ចការស៊ើបអង្កេត លោក Bennie Thompson បាននិយាយថា លោកស្រី Trump មានវត្តមាននៅទីនោះ នៅពេលដែលឪពុករបស់លោកស្រីត្រូវបានចោទប្រកាន់ថា បានដាក់សម្ពាធលើអនុប្រធានាធិបតីឱ្យច្រានចោលលទ្ធផលបោះឆ្នោត។

មនុស្សមួយក្រុមធំបាននាំគ្នាសម្រុកចូលវិមានកាពីតូល ខណៈដែលសមាជិកសភាបានជួបប្រជុំគ្នា ដើម្បីបញ្ជាក់ពីជ័យជម្នះរបស់លោកប្រធានាធិបតី ចូ បៃឌិន។

លោកស្រី Ivanka Trump កូនស្រីច្បងរបស់លោក ដូណាល់ ត្រាំ បានបម្រើការជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោករួមជាមួយស្វាមីលោកស្រីគឺ លោក Jared Kushner ក្នុងអំឡុងពេលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី។

គណៈកម្មាធិការនេះបានឱ្យដឹងថា លោកស្រីបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលលោក Trump ឱ្យរំសាយក្រុមអ្នកគាំទ្រ ក្នុងអំឡុងពេលមានអំពើហិង្សា។

លិខិតមួយច្បាប់ចំនួនប្រាំបួនទំព័រដែលបានផ្ញើជូនលោកស្រី Trump ពីលោក Thompson សមាជិកសភារដ្ឋ Mississippi បានសរសេរថា៖ “គណៈកម្មាធិការចង់ពិភាក្សាការសន្ទនាផ្សេងទៀតណាមួយ ដែលលោកស្រីប្រហែលជាបានធ្វើជាសាក្សី ឬចូលរួមនៅក្នុងផែនការរបស់លោកប្រធានាធិបតីក្នុងការបំផ្លាញ ឬរារាំងដល់ការរាប់សន្លឹកឆ្នោត”។

លិខិតបានបន្ដថា៖ “សក្ខីកម្ម ដែលទទួលបានដោយគណៈកម្មាធិការ បានបង្ហាញថា សមាជិកនៃបុគ្គលិកសេតវិមានបានស្នើសុំជំនួយរបស់លោកស្រីជាច្រើនលើក ដើម្បីធ្វើអន្តរាគមន៍ក្នុងការបញ្ចុះបញ្ចូលលោកប្រធានាធិបតី ត្រាំ ឱ្យថ្លែងពីភាពគ្មានសណ្ដាប់ធ្នាប់និងអំពើហិង្សា ដែលកំពុងកើតនៅវិមានកាពីតូល”។ លិខិតដដែលនេះបានស្នើឱ្យលោកស្រីចូលផ្ដល់សក្ខីកម្មនៅខែក្រោយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Jota ស៊ុត២គ្រាប់ជួយអោយLiverpoolឈ្នះ Arsenal ២-០ឡើងទៅវគ្គផ្ដាច់ពានCarabao Cup

Jota ស៊ុត២គ្រាប់ជួយអោយLiverpoolឈ្នះ Arsenal ២-០ឡើងទៅវគ្គផ្ដាច់ពានCarabao Cup

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021