ខ្សែប្រយុទ្ធ Diogo Jota រកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯង ជួយក្រុមក្រុមហង្សក្រហមLiverpoolរបស់លោក Jurgen Klopp យកឈ្នះ Arsenal ២ ទល់នឹង០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានCarabao Cup។
កាលពីរាត្រីឈានចូលថ្ងៃទី២១ខែមករាកន្លងទៅនេះ Liverpool បានធ្វើដំណើរទៅទឹកដី Emirates Stadium ក្នុងការប្រកួតជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup ដែលក្នុងនោះ ខ្សែប្រយុទ្ធ Diogo Jota បានស៊ុតបញ្ចូលទី២គ្រាប់គឺនៅនាទីទី១៩និង ៧៧ ។សរុបការប្រកួតទាំងពីរជើងគឺ Liverpool បានយកឈ្នះ Arsenal ២ ទល់នឹង ០។
យ៉ាងណាក៏ដោយលោក Klopp បានកោតសរសើរការលេងរបស់ខ្សែបម្រើ Gabriel Martinelli ថាគ្រប់គ្នាគួរតែចងចាំឈ្មោះ Martinelli ព្រោះគេគឺជាកីឡាករដ៏អស្ចារ្យខ្លាំងណាស់។
ចំណែកនៅវគ្គផ្ដាច់ព្រ័ត្រនៃពានCarabao Cup នេះដែរ ក្រុម Liverpool នឹងត្រូវជួបជាមួយក្រុម Chelsea នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២២ខាងមុខនេះ៕