CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គណៈប្រតិភូក្រុមតាលីបង់ចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងOslo

  • ដោយ: TV9Cambodia
  • | January 24, 2022
  • | 3:37 pm
គណៈប្រតិភូក្រុមតាលីបង់ចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងOslo

គណៈប្រតិភូក្រុមតាលីបង់ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានចាប់ផ្តើមកិច្ចពិភាក្សារយៈពេលបីថ្ងៃនៅទីក្រុង Oslo ជាមួយមន្ត្រីរដ្ឋាភិបាលលោកខាងលិច និងតំណាងអង្គការសង្គមស៊ីវិលអាហ្វហ្គានីស្ថាន។

កិច្ចប្រជុំបិទទ្វារនៅទីក្រុងOslo រដ្ឋធានីន័រវេស បានចាប់ផ្តើមនៅថ្ងៃអាទិត្យ ដែលនៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមតាលីបង់ សកម្មជនសិទ្ធិស្ត្រី និងអ្នកការពារសិទ្ធិមនុស្សមកពីអាហ្វហ្គានីស្ថាន និងពីជនភៀសខ្លួនអាហ្វហ្គានីស្ថាន។

កាសែត Al Jazeera បានរាយការណ៍ថា គណៈប្រតិភូក្រុមតាលីបង់នឹងត្រូវរងសម្ពាធឱ្យសន្យាលើកកម្ពស់សិទ្ធិមនុស្សជាថ្នូរនឹងការទទួលបានជំនួយមនុស្សធម៌រាប់ពាន់លានដុល្លារ។

អ្នកកាសែត Al Jazeera បានរាយការណ៍ពីទីក្រុង Doha ថា កូនអុកដែលលោកខាងលិចមានលើក្រុមតាលីបង់គឺមានតម្លៃជិត ១០ ពាន់លានដុល្លារ ដែលជាទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន និងត្រូវបានបង្កកនៅសហរដ្ឋអាមេរិក។

លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេសស្តីទី នឹងព្យាយាមយកប្រាក់មួយចំនួនមកវិញ ដើម្បីបើកប្រាក់ខែមន្ត្រីរាជការ និងធ្វើឱ្យប្រាកដថា មានអាហារគ្រប់គ្រាន់ក្នុងប្រទេស ព្រោះស្ថានភាពមនុស្សធម៌បាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង។

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ក្រុមតាលីបង់ទៅកាន់អឺរ៉ុបចាប់តាំងពីការចូលកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ ក្រុមនេះនឹងជួបជាមួយមន្ត្រីន័រវេស ក៏ដូចជាតំណាងរបស់សហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ជិះម៉ូតូមិនប្រយ័ត្នរ៉េចង្កូតចូលរថយន្តបណ្តាលអោយកិនស្លាប់ពីរនាក់

ជិះម៉ូតូមិនប្រយ័ត្នរ៉េចង្កូតចូលរថយន្តបណ្តាលអោយកិនស្លាប់ពីរនាក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021