CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ជំនួយការកំពូលរបស់ប្រធានាធិបតីទុយនីស៊ីលាលែងពីតំណែងដោយសារ “ការខ្វែងគំនិតគ្នា”

  • ដោយ: TV9Cambodia
  • | January 25, 2022
  • | 2:42 pm
ជំនួយការកំពូលរបស់ប្រធានាធិបតីទុយនីស៊ីលាលែងពីតំណែងដោយសារ “ការខ្វែងគំនិតគ្នា”

នាយកខុទ្ទកាល័យរបស់ប្រទេសទុយនីស៊ី និងជាទីប្រឹក្សាជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរបស់ប្រទេសគឺលោកស្រី Nadia Akacha បានលាលែងពីតំណែងដោយសារតែការ “ខ្វែងគំនិតគ្នា” ជុំវិញផលប្រយោជន៍របស់ប្រទេស។ នេះបើតាមសារដែលលោកស្រីបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

កាលពីថ្ងៃចន្ទ លោកស្រីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ “ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងបន្ទាប់ពី ខ្ញុំបានប្រឈមមុខនឹងភាពខុសគ្នាជាមូលដ្ឋាននៃគំនិតទាក់ទងនឹងផលប្រយោជន៍ល្អបំផុតរបស់ទុយនីស៊ី ហើយខ្ញុំគិតថាវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការដកខ្លួនចេញ”។

មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ឬ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ការ​លាលែង​ពី​តំណែង​របស់​លោកស្រី​ពី​វិមាន​ប្រធានាធិបតី​ឡើយ។

ប្រភពនយោបាយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកស្រី Akacha មិនបានយល់ស្របនឹងការគាំទ្ររបស់លោកប្រធានាធិបតី Saied ចំពោះការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃក្នុងការបង្ខំមន្ត្រីសន្តិសុខជាន់ខ្ពស់ចំនួនប្រាំមួយរូប រួមទាំងអតីតប្រធានចារកម្ម ឱ្យចូលនិវត្តន៍ផងដែរ។

លោកស្រី Akacha ត្រូវបានមន្ត្រីរដ្ឋាភិបាលទុយនីស៊ី អ្នកការទូតបរទេស និងអតីតបុគ្គលិកការិយាល័យប្រធានាធិបតីបញ្ជាក់ថា ជាទីប្រឹក្សាជិតស្និទ្ធបំផុត និងគួរឱ្យទុកចិត្តបំផុតរបស់លោក Saied ហើយលោកស្រីជាអ្នកស្ថិតចំចំណុចកណ្ដាលនៅពេលការទំនាក់ទំនងបន្ដទៅលោកប្រធានាធិបតី។

លោកស្រីបានឈរកៀកលោក Saied ចាប់តាំងពីលោកបានឡើងកាន់តំណែងក្នុងឆ្នាំ២០១៩ ក៏ដូចជានៅពេលដែលលោកបានដណ្តើមអំណាចគ្រប់គ្រងនៅចុងខែកក្កដានៅក្នុងព្រឹត្តិការណ៍ ដែលក្រុមប្រឆាំងហៅថា “រដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ”។

លោកប្រធានាធិបតីបានបដិសេធការចោទប្រកាន់រដ្ឋប្រហារ ហើយបានសន្យាថានឹងរក្សាសិទ្ធិ និងសេរីភាពដែលបានទទួលបានមកពីបដិវត្តន៍ឆ្នាំ២០១១របស់ប្រទេសទុយនីស៊ី ដែលបានបង្កឱ្យមានការបះបោរនិទាឃរដូវអារ៉ាប់នៅទូទាំងតំបន់។

ទីប្រឹក្សាជាន់ខ្ពស់មួយចំនួនទៀតក៏បានឈប់ធ្វើការឱ្យលោកប្រធានាធិបតី Saied ចាប់តាំងពីការបោះឆ្នោតរបស់លោកផងដែរ ប៉ុន្ដែពួកគេមិនត្រូវបានជំនួសទាំងអស់ឡើយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
យោធាប៊ូគីណាហ្វាសូធ្វើរដ្ឋប្រហារ ហើយឃុំខ្លួនលោក Kabore

យោធាប៊ូគីណាហ្វាសូធ្វើរដ្ឋប្រហារ ហើយឃុំខ្លួនលោក Kabore

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021