CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

យោធាប៊ូគីណាហ្វាសូធ្វើរដ្ឋប្រហារ ហើយឃុំខ្លួនលោក Kabore

  • ដោយ: Manith
  • | January 25, 2022
  • | 2:50 pm
យោធាប៊ូគីណាហ្វាសូធ្វើរដ្ឋប្រហារ ហើយឃុំខ្លួនលោក Kabore

អន្តរជាតិ៖មន្ត្រី​យោធា​មួយ​ក្រុម​បាន​ធ្វើ​រដ្ឋប្រហារ​ជាក់​ស្តែង​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​លិច, Burkina Fasoខណៈដែលប្រធានាធិបតីលោក Roch Marc Christian Kabore ត្រូវបានឃុំខ្លួនដោយពួកយោធា។មេដឹកនាំនៃចលនាបះបោរបានបង្ហាញខ្លួននៅលើទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទ។ ពួកគេបានប្រកាសថាពួកគេបានបណ្តេញប្រធានាធិបតី ព្យួររដ្ឋធម្មនុញ្ញ និងរំលាយសភាជាតិ។

មេ​ដឹក​នាំ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ដណ្ដើម​អំណាច​ដោយ​មិន​មាន​អំពើ​ហិង្សានោះទេ។ ពួកគេ​បាន​បន្ថែម​ថាលោក Kabore ពេលនេះកំពុងស្ថិតនៅកន្លែងដែល​មាន​សុវត្ថិភាព។មន្ត្រីយោធាបាននិយាយថា សកម្មភាពរបស់ពួកគេមានភាពយុត្តិធម៌ ដោយសារតែរដ្ឋាភិបាលមិនអាចកម្ចាត់ក្រុមបះបោរអ៊ីស្លាមនៅក្នុងប្រទេសនេះ។ ពួកគេ​ក៏​បាន​និយាយ​ដែរ​ថា ស្ថានភាព​សន្តិសុខ​របស់​ប្រទេស​កាន់តែ​អាក្រក់​ទៅៗដោយ​បន្ថែម​ថា ការ​ដណ្តើម​អំណាច​នាពេលនេះគឺ​ចាំបាច់ជាងពេលណាណាទាំងអស់​ដើម្បី​បង្រួបបង្រួម​ជាតិ។តែយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ុនប៉ងកាន់កាប់រដ្ឋាភិបាលដោយពួកយោធានេះ។

លោក Guterres បាន​អំពាវនាវ​ដល់​មេដឹកនាំ​រដ្ឋប្រហារ​ឲ្យ​បញ្ឈប់ប្រតិបត្តិការ​អាវុធ ​ធានា​សុវត្ថិភាព​និងដោះលែងលោក​ប្រធានាធិបតី Kabore។

លោក Guterres ក៏​បាន​ជំរុញ​ឱ្យតួអង្គ​ទាំងអស់​អនុវត្ត​ការ​អត់ធ្មត់ និង​ជ្រើសរើស​យក​ការ​សន្ទនា។ លោក​បាន​បន្ថែម​ថា អង្គការ​សហប្រជាជាតិ​គាំទ្រ​ប្រជាជន​ប្រទេស Burkina Faso ។

សូមជ្រាបថាBurkina Faso មានទីតាំងភូមិសាស្រ្តនៅតំបន់ Sahel ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា។ ក្រុមអ៊ីស្លាមជ្រុលនិយម បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៅទីនោះ។មិនតែប៉ុណ្ណោះអស្ថិរភាពនយោបាយបាននិងកំពុងបន្ថែមភាពចលាចលនៅក្នុងប្រទេសនេះ។ រដ្ឋប្រហារ​យោធា​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​ម៉ាលី​ដែរក្នុង​ឆ្នាំ២០២០៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នារីម្នាក់មានវិបត្តផ្លូវចិត្តបម្រុងលោតទឹកធ្វើអត្តឃាដ ត្រូវបានកងកម្លាំងនគរបាលអធិការក្រុងកំពង់ឆ្នាំងសង្គ្រោះទាន់ពេល

នារីម្នាក់មានវិបត្តផ្លូវចិត្តបម្រុងលោតទឹកធ្វើអត្តឃាដ ត្រូវបានកងកម្លាំងនគរបាលអធិការក្រុងកំពង់ឆ្នាំងសង្គ្រោះទាន់ពេល

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021