CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក បៃឌិន ត្រូវបានគេរំពឹងថានឹងឧទ្ទេសនាមស្ដ្រីស្បែកខ្មៅដំបូងឱ្យក្លាយជាសមាជិកចៅក្រមតុលាការកំពូល

  • ដោយ: TV9Cambodia
  • | January 27, 2022
  • | 2:21 pm
លោក បៃឌិន ត្រូវបានគេរំពឹងថានឹងឧទ្ទេសនាមស្ដ្រីស្បែកខ្មៅដំបូងឱ្យក្លាយជាសមាជិកចៅក្រមតុលាការកំពូល

សេតវិមានបាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នឹងបន្ដគោរពការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើឱ្យស្ត្រីជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់មានវត្តមានក្នុងចំណោមសមាជិកចៅក្រមតុលាការកំពូលទាំង ៩ រូប។

លោកស្រី​នឹងចូល​ជំនួស​កន្លែង​លោកចៅក្រម Stephen Breyer ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​និវត្តន៍​នៅ​ចុង​អាណត្តិ​ក្នុង​ខែ​មិថុនាខាងមុខ។ ប៉ុន្ដែ ផែនការចូលនិវត្តន៍របស់លោកចៅក្រមមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ការផ្លាស់ប្ដូរវត្តមានចៅក្រមថ្មីនឹងមិនប៉ះពាល់ដល់សម្លេងភាគច្រើននៃចៅក្រមអភិរក្សនិយមក្នុងតុលាការឡើយ។

តុលាការកំពូលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិក ហើយជារឿយៗតែងតែបង្ហាញមុខកាត់សេចក្ដីលើករណីច្បាប់ដែលមានជម្លោះខ្លាំង វិវាទរវាងរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ និងការប្តឹងឧទ្ធរណ៍ចុងក្រោយ ដើម្បីពន្យារពេលការប្រហារជីវិតជាដើម។ចៅក្រមនីមួយៗក្នុងចំណោមចៅក្រមទាំងប្រាំបួនរូបបម្រើការងារពេញមួយជីវិត បន្ទាប់ពីត្រូវបានតែងតាំងដោយប្រធានាធិបតី និងអនុម័តដោយព្រឹទ្ធសភា។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានថា៖ “លោកប្រធានាធិបតីបានថ្លែង និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការតែងតាំងស្ត្រីស្បែកខ្មៅម្នាក់ឱ្យក្លាយជាសមាជិកចៅក្រមតុលាការកំពូល ហើយនឹងមិនប្ដូរជំហរឡើយចំពោះការសម្រេចចិត្តនេះ”។

គួរបញ្ជាក់ផងដេរថា មានតែបុរសជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកពីរនាក់ប៉ុណ្ណោះ ដែលធ្លាប់បម្រើការងារជាចៅក្រមតុលាការកំពូល។ បុរសទាំងពីររូបនោះគឺលោកចៅក្រម Thurgood Marshall (ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩១) និងលោកចៅក្រម Clarence Thomas ដែលជាអ្នកស្នងតំណែងបន្ដ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រមុខការទូតចិននិងសហរដ្ឋអាមេរិកពិភាក្សាតាមទូរស័ព្ទជុំវិញវិបត្តិអ៊ុយក្រែន

ប្រមុខការទូតចិននិងសហរដ្ឋអាមេរិកពិភាក្សាតាមទូរស័ព្ទជុំវិញវិបត្តិអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021