CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សហរដ្ឋអាមេរិកព្រមានថា ប្រព័ន្ធបង្ហូរប្រេង Nord Stream 2 អាចបិទ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន

  • ដោយ: TV9Cambodia
  • | January 28, 2022
  • | 2:17 pm
សហរដ្ឋអាមេរិកព្រមានថា ប្រព័ន្ធបង្ហូរប្រេង Nord Stream 2 អាចបិទ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន

សហរដ្ឋអាមេរិកបានគំរាមបញ្ឈប់ដំណើរការប្រព័ន្ធបង្ហូរប្រេងដ៏សំខាន់ ដែលនឹងបញ្ជូនប្រេងពីរុស្ស៊ីទៅកាន់អឺរ៉ុបខាងលិច ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប្រព័ន្ធ Nord Stream 2 រត់​ពី​រុស្ស៊ី​ទៅ​អាល្លឺម៉ង់ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​នៅ​ទីក្រុង​ប៊ែរឡាំង​បាន​និយាយ​ថា ប្រព័ន្ធបង្ហូរប្រេង​នេះ​អាច​ប្រឈម​នឹង​ទណ្ឌកម្ម ​ប្រសិន​បើ​រុស្ស៊ី​វាយប្រហារ។

សម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេនឹងកំណត់គោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពាន ហើយការអត្ថាធិប្បាយចុងក្រោយបំផុតបង្ហាញពីការពង្រឹងជំហររបស់ពួកគេលើប្រព័ន្ធបង្ហូរប្រេងដែលរកកម្រៃបាន។

រុស្ស៊ី​បដិសេធ​ថា ​ខ្លួន​មិន​បាន​រៀបចំ​ផែនការ​វាយប្រហារ​ទេ។ ប៉ុន្តែ​ការ​ដាក់ពង្រាយទាហាន​រុស្ស៊ី​រាប់ម៉ឺន​នាក់​នៅតាម​ព្រំដែន​អ៊ុយក្រែន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​បង្ក​ភាព​តានតឹង និង​បង្កើន​ការភ័យខ្លាច​ចំពោះការ​ឈ្លានពាន។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានប្រាប់កាសែត NPR ថា៖ “ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ប្រព័ន្ធបង្ហូរប្រេង Nord Stream 2 នឹងមិនមានដំណើរការទៅមុខទេ”។

លោកបានបន្ថែមថា លោកនឹងមិនបញ្ជាក់ឱ្យបានជាក់លាក់ថា តើប្រព័ន្ធនេះនឹងត្រូវបញ្ឈប់ដោយរបៀបណាឡើយ ហើយសំណួរនៅតែចោទសួរថា តើសហរដ្ឋអាមេរិកមានអំណាចក្នុងកិច្ចការនេះទេ។

លោក Price បាននិយាយថា៖ “យើងនឹងធ្វើការជាមួយប្រទេសអាល្លឺម៉ង់ដើម្បីធានាថាប្រព័ន្ធមិនដំណើរការទៅមុខ”។

ខណៈពេលដែលសហរដ្ឋអាមេរិកទទូចថាខ្លួននឹងបញ្ឈប់ការបើកបំពង់បង្ហូរប្រេងទាំងស្រុងនោះ អាល្លឺម៉ង់គ្រាន់តែនិយាយថា ខ្លួននឹងមិនបដិសេធការដាក់ទណ្ឌកម្មលើប្រព័ន្ធនេះទេ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានប្រាប់សភាថា សម្ព័ន្ធមិត្តលោកខាងលិចកំពុងធ្វើការលើកញ្ចប់ទណ្ឌកម្មដ៏រឹងមាំ ដែលគ្របដណ្តប់ជាច្រើនផ្នែក រួមទាំងប្រព័ន្ធ Nord Stream។ ប៉ុន្តែ​លោកស្រីបានឱ្យដឹង លោកស្រីមានបំណងចង់​បន្ត​ការ​សន្ទនា​ជាមួយ​ក្រុង​ម៉ូស្គូ។

ការអត្ថាធិប្បាយរបស់លោកស្រីបានកើតឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Emily Haber បានបង្ហោះសារលើប្រព័ន្ធថ្វីតធ័រថា៖ “គ្មានអ្វីនឹងត្រូវពិចារណាបន្ថែមឡើយ ដោយរួមទាំងប្រព័ន្ធបង្ហូរប្រេង Nord Stream 2 ប្រសិនបើរុស្ស៊ីបានរំលោភលើ អធិបតេយ្យភាពរបស់អ៊ុយក្រែន”៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រធានាធិបតីស្រ្តីដំបូងរបស់ហុងឌូរ៉ាសស្បថចូលកាន់តំណែង

ប្រធានាធិបតីស្រ្តីដំបូងរបស់ហុងឌូរ៉ាសស្បថចូលកាន់តំណែង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021