CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានាធិបតីស្រ្តីដំបូងរបស់ហុងឌូរ៉ាសស្បថចូលកាន់តំណែង

  • ដោយ: TV9 News New
  • | January 28, 2022
  • | 3:31 pm
ប្រធានាធិបតីស្រ្តីដំបូងរបស់ហុងឌូរ៉ាសស្បថចូលកាន់តំណែង

លោកស្រី Xiomara Castro បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសហុងឌូរ៉ាស ចំពេលមានវិបត្តិនយោបាយដែលគំរាមកំហែងដល់ផែនការស្រោចស្រង់ប្រទេសឡើងវិញរបស់លោកស្រី។ ថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែងនេះ មេដឹកនាំឆ្វេងនិយមបាននិយាយថា លោកស្រីកំពុងដឹកនាំប្រទេសដែលបែកបាក់ ប៉ុន្តែបានប្តេជ្ញាបន្តស្វែងរកយុត្តិធម៌សង្គម និងតម្លាភាព។

លោកស្រី Castro អាយុ ៦២ ឆ្នាំបានសន្យាថានឹងដោះស្រាយក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល និងដោះស្រាយបញ្ហាច្បាប់រំលូតកូនដ៏តឹងរឹង។ ប៉ុន្តែរបៀបវារៈរបស់លោកស្រីត្រូវបានបំផ្លាញដោយជម្លោះនៅក្នុងគណបក្សរបស់លោកស្រី។

ស្វាមីរបស់លោកស្រី Castro គឺលោក Manuel Zelaya បានគ្រប់គ្រងប្រទេសពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ នៅពេលដែលលោកត្រូវបានទម្លាក់ចេញពីអំណាចតាមរដ្ឋប្រហារ។ លោក​ស្រី​បាន​ឈរ​ឈ្មោះជាបេក្ខជន​តំណែងកំពូលនេះ​ពីរ​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ​បន្ទាប់​ពី​ប្ដីរបស់លោកស្រីត្រូវបានដកចេញពីតំណែងនិងមុនពេលលោកស្រីទទួលបាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា។

ចាប់តាំងពីពេលនោះមក លោកស្រី Castro បានទទួលរលកនៃការគាំទ្រក្នុងចំណោមសាធារណជន។ ការចូលកាន់តំណែងរបស់លោកស្រីគឺជាការបញ្ចប់អំណាចរយៈពេល ១២ ឆ្នាំរបស់គណបក្សស្តាំនិយម ដែលត្រូវបានញាំញីដោយរឿងអាស្រូវ និងការចោទប្រកាន់ពីអំពើពុករលួយ។

មនុស្សរាប់ពាន់នាក់បានចូលរួមពិធីនេះនៅឯពហុកីឡដ្ឋានជាតិក្នុងរដ្ឋធានី Tegucigalpa ។ លោកស្រីបានថ្លែងពីតម្រូវការក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញជុំវិញបំណុលជាតិ ដោយសារតែលោកស្រីត្រូវរ៉ាប់រងបំណុលដ៏ច្រើនមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្ត្រនៃប្រទេស

ប៉ុន្តែ​លោកស្រី​បាន​សន្យា​ថា​ រដ្ឋាភិបាល​របស់លោកស្រី​នឹង​មិន​បន្ត​អំពើ​ចោរកម្ម ​ដែល​នឹង​ឱ្យយុវជន​ជំនាន់​ក្រោយជាអ្នកសងបន្ដនោះឡើយ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ក៏ស្ថិតក្នុងចំណោមមន្ត្រីបរទេសដែលបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះផងដែរ ដោយទទួលបានសំឡេងទះដៃអបអរសាទរយ៉ាងច្រើនពីហ្វូងមនុស្សដែលបានប្រមូលផ្តុំ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
រដ្ឋាភិបាលហុងកុងនិយាយថា ការអត្ថាធិប្បាយលើយុទ្ធសាស្ត្រកូវីដមិនមែនជា”រឿងខុសច្បាប់”ទេ

រដ្ឋាភិបាលហុងកុងនិយាយថា ការអត្ថាធិប្បាយលើយុទ្ធសាស្ត្រកូវីដមិនមែនជា"រឿងខុសច្បាប់"ទេ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021