ក្លិបស្ករគ្រាប់ Everton នឹងចរចាជាមួយអតីតគ្រូ Chelsea លោក Frank Lampard បន្ទាប់ពីបានបណ្ដេញលោក Rafa Benitez ចេញពីតំណែង។
Lampard ត្រូវបានគេរាយការណ៍ថាបានជួបចរចាជាមួយថ្នាក់ដឹកនាំរបស់ Everton រួចរាល់ហើយប៉ុន្តែនៅមានភាពមិនច្បាស់លាស់ខ្លះទើបត្រូវចរចាលើកទី២បន្ថែមទៀត។
មានពាក្យចចាមអារ៉ាមបានចុះផ្សាយថា Everton ចង់បានគ្រូបង្វឹកថ្មីឲ្យបានមុនចុងសប្តាហ៍នេះ ដោយសារតែទីផ្សារដោះដូរនឹងបិទទ្វារនៅថ្ងៃចន្ទទី៣១ខាងមុខ។
ពីដំបូងឡើយ លោក Frank Lampard ដែលធ្លាប់ដឹកនាំ Chelsea បាន២រដូវកាលពុំមែនជាបេក្ខភាពគ្រូបង្វឹកទី១ដែល Everton ចង់បានទេដោយក្លិបចង់តែងតាំងលោក Vitor Pereira។
ប៉ុន្តែបើសិនការចរចារវាង Lampard និងក្លិបបញ្ចប់ទៅដោយផលវិជ្ជមានខ្ពស់ នោះលោកគ្រូអាចនឹងបានឡើងធ្វើគ្រូបង្វឹកថ្មីរបស់ Everton ៕